ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Spider-Man: Homecoming ចេញ​ឈុត​ខ្លី​ទី 2​ ហើយ! លើក​នេះ​បាន​ខ្លាំង​របស់គេ!

Spider-Man: Homecoming ចេញ​ឈុត​ខ្លី​ទី 2​ ហើយ! លើក​នេះ​បាន​ខ្លាំង​របស់គេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្លែកម្ដងទៀតហើយ ជាមួយតួអង្គសម្តែងជា Spider-Man ថ្មី លោក Tom Holland ដែល ជាតួរអង្គកំពូល កំប្លែងខ្លាំងតែម្ដង មើលទៅគួរ ឲ្យទាក់ទាញ ក្នុងវគ្គថ្មី នៃរឿង Spider-Man: Homecoming នេះ ដែលស្ថិតក្រោម ការគ្រប់គ្រង និងដឹកនាំ ដោយ Marvel Studio វិញ ដែលយើងបាន ដឹងថា នាពេលកន្លង មករឿង Spider-man គ្រប់គ្រង ដោយ SONY ។

cover Final 1000x150 copy

ខ្សែភាពបែបវីរៈបុរសដែលដកស្រង់ចេញ ពីការនិពិន្ធ ឡើងក្នុង សៀវភៅថ្លុក និងជាប្រភេទ វិទ្យាសាស្រ្ត ច្នៃប្រឌិត រៀបរាប់ពីប្រវត្តិ និងជីវិតនៃវីរៈ បុរសម្នាក់ ដែលមានថាមពល ពិសេសខុសពី មនុស្សធម្មតា អាចដើរ លើជញ្ជាំង, បាញ់សំបុក ពីងពាង និងញាណ ដ៏អស្ចារ្យ អាចគេចពី ឧបទវហេតុ ផ្សេងៗ បានរហ័សជាង មនុស្សទូទៅ ទៀតផង ដែលយើង ហៅបុរសម្នាក់ នេះថា Spider-man ។

សម្រាប់ឈុតខ្លី លើកនេះបានបញ្ជាក់យ៉ាងច្បាស់ ថា Suite របស់ Spider-Man ដ៏ឡូយនោះគឺជា របស់ Tony Stark បានបង្កើត ដោយ Spider man មួយនេះធ្វើអោយ Tony Stark អស់សង្ឃឹមពេក ខ្លួនក៏បានទាមទារសុំ នូវ Suite នោះវិញ។ ដូច្នេះក្រៅ ពី Suite របស់ នោះ តើ Spider-Man អាចធ្វើបាន នោះទាល់តែ រង់ចាំទស្សនាទាំងអស់គ្នា។

ឈុតខ្លីនៅខាងក្រោម៖

រឿងនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2017 ខាងមុខ នៅសហរដ្ឋ អាមេរិច មុនគេ បន្ទាប់ប៉ុន្មានថ្ងៃ នឹងបន្តទៅកាន់ ប្រទេស ផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:15 PM, 29 March
  • ប្រភព: Marvel Entertainment
  • Tag: ភាពយន្ត