ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Razer Blade Pro ស៊េរី 2017 ឡើង Hardware កប់ ខ្លាំង​ដូច​ម៉ាស៊ីន Desktop ចឹង!

Razer Blade Pro ស៊េរី 2017 ឡើង Hardware កប់ ខ្លាំង​ដូច​ម៉ាស៊ីន Desktop ចឹង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើអ្នកជាអតិថិជនរបស់ Razer អ្នក​ប្រាកដ​ជា​បាន​ស្គាល់ Gaming Laptop ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ជា​ក់​ជា​មិន​ខាន វាគឺជា Blade Pro ត្រូវបានរចនា និងបង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់ Gamer តែ​ម្ដង ជាមួយ​នឹងកម្លាំងខ្លាំង អេក្រង់ច្បាស់ និងមានលក្ខណៈសម្បត្តិល្អៗជាច្រើនទៀត ពិសេសគឺកម្រាស់ស្ដើងជាងកំពូល Gaming Laptop ដទៃផ្សេងទៀត។

1

Final 1000x150 copy

ដើម្បីដើរឲ្យទាន់តម្រូវការទីផ្សារ ពិសេសចេញទៅតាមហ្គេមដែលកាន់តែធំឡើងៗ និងមានក្រាហ្វិច​កាន់​តែ​ស្រស់ស្អាតនោះ Razer បានធ្វើការ Update ទៅលើ Blade Pro របស់ខ្លួនផ្លូវការហើយ ជាមួយនឹង​រូបរាង និងគុណសម្បត្តិទូទៅនៅដដែល តែបានធ្វើការផ្លាស់ប្ដូរផ្នែករឹងឲ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត ពិសេសគឺមានការទទួលស្គាល់ពី THX Certified មានន័យថា THX បានទទួលស្គាល់យ៉ាងជាក់​ច្បាស់ទៅ​លើ​អេក្រង់ 17.3 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត 4K និងសម្លេង ដែលផលិតចេញពី Laptop មួយនេះមានគុណភាពល្អ ដែលអ្នកប្រើប្រាស់នឹងពេញចិត្តជាមួយនឹងសមត្ថភាពរបស់វា។

2

សម្រាប់ផ្នែករឹង Razer បានផ្លាស់ប្ដូរពីឈីប 6700HQ ដោយសម្រេចជំនួសវិញដោយបំពាក់ឈីប CPU របស់ Intel ជំនាន់ទី 7 Kabylake លេខ 782០HK ជាប្រភេទ Quad-core មានសមត្ថភាព​រត់នៅ​ក្នុង​ល្បឿន 2.9GHz មានសមត្ថភាព Boost កម្លាំងឡើងដល់ 3.9GHz ជាមួយនឹងទំហំ L3 Cache 8MB ពិសេសនោះគឺថា ឈីបនេះអាចធ្វើការ Overclock ទៅលើកម្លាំងបានលើស 3.9GHz ថែមទៀត ពិតជា​ពិសេស​មែនទែន។ អមមកជាមួយនឹង RAM ប្រភេទ DDR4 ទំហំ 32GB មានល្បឿន Bus ខ្ពស់ដល់ 2666MHz និងប្រើប្រាស់ក្រាហ្វិចកាត nVIDIA GeForce GTX 1080 ដដែល មិនបានឡើងទៅ 1080Ti នោះទេ តែបើនិយាយអំពីកម្លាំងសរុប ដែលចេញពីម៉ាស៊ីននេះគឺវាខ្លាំងដូចពពួក Desktop អញ្ចឹងដែរ។

3

អង្គផ្ទុកទិន្នន័យគឺប្រើប្រាស់ SSD ប្រភេទ M.2 ទាំងអស់ តម្លើងនៅក្នុង Raid 0 ទាំងអស់ ដែល​អតិថិជន​អាច​ជ្រើសរើសទំហំ 512GB, 1000GB និងឡើងទៅដល់ 2000GB តាមតម្លៃ និងទំហំដែល​ខ្លួនហ៊ាន​ជះប្រាក់។ ក្រុមហ៊ុន Razer នឹងចេញលក់ Blade Pro នេះនៅខែមេសា ឆាប់ៗខាងមុខនេះ​ក្នុង​ទីផ្សារ​អាមេរិក និងអ៊ឺរ៉ុបជាមួយតម្លៃប្រមាណជា 4000$ ហើយបើមានលក់ស្រុកខ្មែរយើងក៏មិនថោកដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:52 PM, 29 March
  • ប្រភព: Razer
  • Tag: កុំព្យូទ័រ