ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Beauty and the Beast ជាប្រភេទរឿង មនោសញ្ចេតនា បែបព្រេងនិទាន រវាងនារីម្នាក់ ដែលបានឃុំឃាំង ក្នុងវិមានរបស់ ព្រះអង្គម្ចាស់ម្នាក់ ដែលត្រូវទំនាយ ក្លាយជា សត្វបិសាច រូបរាងកាច សាហាវមួយ ដោយមានការខ្លាច និងស្អប់ខ្ពើមពី មហាជន តែដោយសារ កញ្ចក់វេទមន្ត បានឆ្លុះបញ្ចាំង ឲ្យនារីម្នាក់ ដឹងពីជម្រៅចិត្ត របស់ព្រះអង្គ ម្ចាស់នោះ ថាជាមនុស្ស ល្អម្នាក់ដែរ។

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Power Ranger ប្រចាំឆ្នាំ 2017 ជាប្រភេទរឿង វិទ្យាសាស្ត្រប្រឌិត​ ដែលថត ឡើងវិញ តាមលំនាំចាស់ រៀបរាប់ពីដំនើរ ដើមទង ពីមូលហេតុ ដែលមនុស្ស ធម្មតា 5 នាក់ ក្លាយជាសមាជិក ក្នុងក្រុម Power Ranger ដើម្បីទទួល តួនាទីការពារ ពិភពលោក ពីកណ្តាប់ដៃ បិសាច។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Kong: Skull Island ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលពោរពេញ ដោយអាថ៌កំបាំង និងគ្រោះថ្នាក់ នៅលើកោះមួយ ដែលមានស្តេច ស្វាគីងកុង រស់នោះ ដោយសារតែមាន ក្រុមអ្នករុករក ស្រាវជ្រាវទៅ ដល់ទីនោះ ទើបធ្វើឲ្យស្តេច គីងកុងនោះ ខឹងសម្បើម។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្ត ចំនួន 10 ដែលរក ប្រាក់ចំណូល បានច្រើន ជាងគេ នាសប្តាហ៍នេះ ៖

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 90 លានដុល្លារ និងសរុប 319 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Power Ranger (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 40 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Kong: Skull Island

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 133 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Life (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 12 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Logan

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 201 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Get Out

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 147 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. CHIPs

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. The Shack

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 49 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The LEGO Batman Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 170 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. The Belko Experiment

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 1 លានដុល្លារ និងសរុប 7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុង សប្តាហ៍នេះ គឺ Beauty and the Beast ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:25 AM, 29 March
  • ប្រភព: IMDB
  • Tag: ភាពយន្ត