ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    មិន​ត្រឹម​តែ​មាន​ខ្សែ​ភាពយន្ត​មើល​ទេ Power Rangers មាន​ទាំង​ហ្គេម​សម្រាប់ Android និង iOS ទៀត​ផង

មិន​ត្រឹម​តែ​មាន​ខ្សែ​ភាពយន្ត​មើល​ទេ Power Rangers មាន​ទាំង​ហ្គេម​សម្រាប់ Android និង iOS ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ត ​ដែល កំពុងល្បីប៉ែក អាស៊ី ខ្លាំងជាងគេនោះ ហើយ​ក៏​មាន​ការ​ចាក់​បញ្ចាំង នូវ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ កន្លង​មក​នេះ​ហើយ​​នៅរោងកុន  ធំៗនៅប្រទេសកម្ពុជា ដែលខែ្សភាពយន្តមានឈ្មោះថា Power Rangers។ សម្រាប់ Power Rangers នេះគឺធ្លាប់ចេញ ជារឿងភាគ យូរណាស់មកហើយផងដែរ បានជា​ល្បី​ដល់​សព្វថ្ងៃ។

cover

Final 1000x150 copy

ដោយមានភាពល្បីនេះហើយ ថ្មីៗនេះផងដែរ ចេញទាំងហ្គេម Power Rangers តែម្ដង មើលទៅទំនង សប្បាយ​លេងផងដែរ។ សម្រាប់ ហ្គេម Power Rangers នេះផងដែរ គឺមានការផ្ដោតសំខាន់ ទៅលើ​ការ​ប្រយុទ្ធគ្នា តែម្ដងដែល វា អនុញាត អោយយើងប្រកួតគ្នាមួយស្មើរទៀត ផង។ ហ្គេម Power Rangerss នេះផងដែរ មាន 30 តួអង្គដែលអាចអោយយើង លេងបាន តែក្នុងចំណោម តួអង្គទាំងនោះ ទាល់តែ​យើង​ធ្វើការ លេងដោះ យកមកផងដែរ បានន័យ គឺវាមិនបាន អោយយើងលេងបានទាំងអស់នោះ​ឡើយ​ប្រសិនទើបតែទាញយកមកលេងនោះគឺ ទាល់តែ បំពេញ Quest វាផងដែរ។

ហ្គេម Power Rangers នេះផងដែរ មើលទៅ គឺមានភាពអស្ចារ្យ ណាស់ដោយ ថ្វីត្បិត តែវាជាហ្គេម​របស់​ស្មាត​ហ្វូន ក៏ពិតមែន ប៉ុន្តែ ក្រាហ្វិច មិនអន់ឡើយ ទាំងការលេង ប្រើ Skill គឺក្រាហ្វិចច្បាស់ ខ្លាំង។ រីឯថ្ងៃ ដែលដាក់អោយទាញ យកនោះគឺ ហ្គេម Power Rangers នេះកំពុង ដាក់អោយទាញយក  ដែល​មិត្ត​អ្នក​អាន ប្រើប្រាស់ ស្មាតហ្វូន iOS និង Android អាចលេងបានទាំងពីរតែម្ដង។

pic 1

ដូច្នេះសម្រាប់ អ្នកដែល Fan របស់ Power Rangers កុំបង្អង់យូរ តោះទាញយកទាំងអស់គ្នា។ ហ្គេម Power Rangers នេះគឺច្បាស់ជាសប្បាយហើយ ជាពិសេស មិត្តអ្នកអានអាចធ្វើការ លេងជាតួ​អង្គណា​ក៏​បាន​ដែលអ្នកស្រលាញ់តាំងពីក្មេង  នោះ ដូចជា ពណ៌ក្រហម រឺ តួអង្គពណ៌ ស​ ក៏បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:04 PM, 27 March
  • ប្រភព: App Store & Play Store
  • Tag: កម្មវិធី & ហ្គេម