ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ក្រុមហ៊ុន Cosair ក៏​មាន Ram ដែល​មាន​ភ្លើង RGB ដែរ

ក្រុមហ៊ុន Cosair ក៏​មាន Ram ដែល​មាន​ភ្លើង RGB ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយទៅ សម្ភារៈ ពេញនិយម សម្រាប់ Gamer នៅពេលបច្ចុប្បន្ន នេះ គឺ Hardware របស់កុំព្យូទ័រ, Keyboard​ កាស និង Mouse ដែល សម្ភារៈទាំងនោះ ​សុទ្ធមានភ្លើង RGB ហើយ ដែលចេញ​ពីក្រុមហ៊ុន ផ្សេងៗ គ្នានោះ។  សម្រាប់ Gamer​ យើងគិត យ៉ាងម៉េចដែរ បន្ទាប់ G Skill ចេញ Ram ដែលមានភ្លើង RGB ប៉ុន្មានខែកន្លង មកនេះហើយ ថ្មីៗនេះ ក្រុមហ៊ុន Cosair ក៏ចេញ Ram មានភ្លើង RGB ដែរ។

cover Final 1000x150 copy

ក្រុមហ៊ុ​ន Cosair ក៏ជាក្រុមហ៊ុន ល្បី មួយផងដែរ ក្នុងការ បង្កើត សម្ភារៈសម្រាប់ Gamer ដែលមាន ភ្លើង RGB ស្ទើរគ្រប់ ផលិតផលរបស់ ខ្លួនហើយ។ ឥលូវនេះក្រុមហ៊ុន Cosair ក៏មាន Ram ដែលមានភ្លើង RGB ផងដែរ។ សម្រាប់ Ram ដែល ក្រុមហ៊ុន Cosair នេះទើបតែចេញ មានឈ្មោះ ជាផ្លូវការថា Vengeance RGB។ Vengeance RGB នេះគឺបង្កើតឡើង គឺសម្រាប់ អ្នកដែលចូលចិត្ត តម្លើងកុំព្យូទ័រ លេង Style ធុងច្បាស់ ជាត្រូវចិត្ត តែម្ដង។

pic 1 pic 2

សម្រាប់ Ram របស់ Cosair មួយនេះគឺជា Ram ខ្លាំង ផងដែរ ដែលជា Ram ប្រភេទ DDR4  ជាពិសេស នោះយើងអាច ធ្វើការ ផ្លាស់ប្ដូរពណ៌ ភ្លើង បានច្រើន ពណ៌យ៉ាងងាយស្រួល ទៀតផង។ គ្រាន់តែវា ដាក់ស្គាល់ បានជាមួយ និង Mainboard​ ធំដូចជា ស៊េរី B270 និង Z170 ប៉ុណ្ណោះ។ រីឯការគ្រប់គ្រង ពណ៌ភ្លើង យើងអាចធ្វើការ គ្រប់គ្រង ផ្ទាល់ពីកុំព្យូទ័រ  យើងផ្ទាល់ គ្រាន់តែមានការ បញ្ចូល Driver របស់ Ram នេះជា ការស្រេច។ បើនិយាយរូបរាង របស់វាវិញ Ram នេះមើលទៅកាច ម្យ៉ាងដែរ គ្រាន់តែគម្រប់ របស់វាធំ បន្តិចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ Cosair មិនទាន់ចេញលក់ នៅឡើយ នោះទេ គ្រាន់ធ្វើការបង្ហាញ មុនសិនប៉ុណ្ណោះ។ សម្រាប់ថ្ងៃ ចេញលក់ថ្ងៃណានោះ ក្រុមហ៊ុន មិនទាន់ បង្ហើបអោយដឹង នៅឡើយ នោះទេ។ សរុបសេចក្ដី មកនេះ ហើយជា Ram ថ្មី របស់ Cosair វាមានរូបរាងកាច  មានភ្លើង RGB ប្ដូរបាន គ្រប់ពណ៌ទៀត នោះ​សម្រាប់ អ្នកដែលចូល​ចិត្ត លេងធុង កុំព្យូទ័រ អោយស្អាតនោះ ត្រៀមតែលុយទៅ Gamer ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:32 AM, 27 March
  • ប្រភព: VR Zone
  • Tag: កុំព្យូទ័រ