ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    កប់ណាស់ Trailer ផ្លូវការ​ទី១ របស់ Justice League ជា​លក្ខណៈ Live Action ចេញ​ហើយ!

កប់ណាស់ Trailer ផ្លូវការ​ទី១ របស់ Justice League ជា​លក្ខណៈ Live Action ចេញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Justice League គឺជា​ក្រុម Superheroes មួយ នៅ​ក្នុង DC ដែល​ជាក្រុម អ្នក​ក្លាហាន ការពារ​យុត្តិធម៌ និង​ការពារ ការ​ឈ្លាន​ពាន ផែន​ដីពី សត្រូវ​មក​ពី ភព​ផ្សេងៗ។ សម្រាប់​ប្រិយ​មិត្ត ដែល​ជាអ្នកគាំទ្រ DC ប្រាកដជា​ដឹង​ហើយ​ថា នៅក្នុងក្រុមនេះ មានសមាជិកណាខ្លះ …ហើយជាការពិតណាស់ ក្រុមនេះ ត្រូវ​បាន​ដឹកនាំដោយ បុរសកំពូលឆ្លាត Bruce Wayne ដែលមានរហ័សនាមថា Batman និងសមាជិក​ផ្សេងៗ​ទៀត មានដូចជា Superman, Wonder Woman, The Flash, Cyborg, Green Lantern, Shazam, Aquaman និង Superheroes ជាច្រើនទៀត។ ក៏ប៉ុន្តែនៅក្នុងពេលនេះ ផលិតកម្ម WB បាន​បញ្ចេញ​ត្រឹមតែ ចំនួន 5 សិនប៉ុណ្ណោះ ដែលមានដូចជា Batman, Wonder Woman, Aquaman, The Flash និង Cyborg។

Cover1

Final 1000x150 copy

ហើយប្រហែលជានៅយប់ម្សិលមិញនេះដែរ WB បានបញ្ចេញ Trailer ផ្លូវការដំបូងរបស់ ខ្សែភាពយន្ត Justice League (Live Action) ហើយ ដែលវាពិតជា ធ្វើអោយអ្នកគាំទ្រ ទប់អារម្មណ៍មិនបានមែន។ នៅ​ក្នុង​ឈុតខ្លីៗនេះដែរ បានបង្កប់នូវ ឈុតឆាកពិសេសៗជាច្រើន ដោយក្នុងនោះ យើងឃើញមាន ការ​បង្ហាញពី Skill ពិសេសៗរបស់ Heroes និមួយ ហើយនៅក្នុងនោះដែរ ខ្ញុំពេញចិត្ត Hero មួយជាងគេ នោះ​គឺ The Flash ដែលនៅក្នុង ខ្សែភាពយន្តនេះ គេពិតជា មានល្បឿនលឿនខ្លាំងមែនទែន រួមជាមួយ​នឹង ពន្លឺផ្លេកបន្ទោរពណ៌ខៀវ (លឿនជាងគេតែយឺតជាងពណ៌ស)។ ចង់ដឹងអោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

1 2 3 4 5 6 7

ខ្សែភាពយន្តនេះ នឹងត្រៀម​ចាក់បញ្ចាំង នៅក្នុងរោងកុន នៅថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2017 ខាង មុខ នេះ ហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏នឹងទន្ទឹងចាំមើល Superheroes មួយ​ចំនួនទៀត រួមមាន ដូចជា Green Lantern ក៏ដូចជា Shazam ហើយនឹងចាំមើលទាំងអស់គ្នា ថាតើ Superman អាចនឹង​ត្រលប់​មកវិញទេ នៅក្នុង ខ្សែភាពយន្តមួយនេះ ហើយថាតើ នឹងមកវិញ ក្នុង​នាមជា​សត្រូវ ឬក៏ជាមិត្ត! ចាំ​មើលទាំងអស់គ្នាណា!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 8:21 AM, 26 March
  • ប្រភព: ខេមបូរីផត
  • Tag: ភាពយន្ត