ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកា​ដៃ​មាន​តំណក់​ស្រា Whisky អាយុ​ចាស់​ជាង​គេ​លើ​លោក​ក្នុង​ម៉ាស៊ីន ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃកប់!

នាឡិកា​ដៃ​មាន​តំណក់​ស្រា Whisky អាយុ​ចាស់​ជាង​គេ​លើ​លោក​ក្នុង​ម៉ាស៊ីន ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃកប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់តម្លៃ 45000$ តើអ្នកគិត​យ៉ាង​ណា​ដែរ សម្រាប់​នាឡិកាដៃ? បើគ្រាន់​តែ​និយាយអ្នក អាច​នឹង​គិត​ថា​នាឡិកា​ដៃនោះ ប្រាកដជា​បង្កើត​ឡើង​ដោយ​មាន​តួខ្លួនស្រោបមាស និងមានដាំពេជ្រជា​ច្រើន​គ្រាប់​ជាក់​ជា​មិនខាន ដែលជាជម្រើសដ៏ល្អមួយសម្រាប់អភិជន មានលុយចាយអត់អស់។ វាអាចអញ្ចឹងមែន ព្រោះ​តម្លៃ​ដល់ 45000$ មិនមែនទឹកប្រាក់តិចឯណា ដូច្នេះហើយនាឡិកាដៃតម្លៃប៉ុន្នេះយ៉ាងហោចណាស់​ក៏ត្រូវ​មាន​ចំនុចអ្វីពិសេសខ្លាំងដែរ ទើបអាចនឹងរកម្ចាស់របស់វាឃើញ!

1cover

Final 1000x150 copy

ដើម្បីកាន់តែប្លែក និងទាក់ទាញការចាប់អារម្មណ៍ ពិសេសដើម្បីភាពមានតែឯងនោះ នាឡិកា​ដែល​ត្រូវ​បាន​​ផលិតឡើងក្រោមស្នាដៃក្រុមហ៊ុន Louis Moinet របស់ប្រទេស Swiss ដោយផលិតក្នុងគំនិតមួយ​បែប​ប្លែក​កម្រនឹងមាន ដោយបានដាក់ដំណក់ស្រា Vatted Glenivet ឆ្នាំ 1862 ជាប្រភេទស្រា Whisky មានអាយុកាលចាស់ជាងគេលើភពផែនដី ជាប់នៅក្នុងនាឡិការបស់ខ្លួន ដោយ​នាឡិកាដៃ​នោះ​មាន​ឈ្មោះ​ថា The Whisky Watch មានតម្លៃ 2 ជម្រើសដូចជា៖

  • 45000$ តួនាឡិកាស្រោបឡើងពីមាសសុទ្ធ
  • 17000$ តួនាឡិកាស្រោបដោយលោហៈធាតុមិនច្រេះស៊ី មិនងាយបាក់បែក

គួរបញ្ជាក់ថា The Whisky Watch មានរូបរាងរចនាបទដូចគ្នាទាំងស្រុង ដោយខុសគ្នាតែក្បាលនាឡិកា​ប៉ុណ្ណោះ។ ក្នុងនោះ ដំណក់ស្រា Whisky គឺមានមួយដំណក់ដូចគ្នា បូករួមទាំងខ្សែនាឡិកា គឺជាស្បែក​សុទ្ធ​មានគុណភាពខ្ពស់ ពាក់បានរាប់សិបឆ្នាំ​ មិនមានខ្លិន ហើយក៏មិនងាយដាច់រហែក ឬរីក​ពេល​ត្រូវ​ទឹក​ដែរ។

2

ក្រុមហ៊ុនផលិតនាឡិកា Louis Moinet បានផលិតនាឡិកាបង្កប់មកជាមួយដំណក់ស្រាវីសស្គី​អាយុកាល​យូរ​ជាងគេលើភពផែនដីនេះ ចំនួនតែ 50 គ្រឿងប៉ុណ្ណោះ ដោយវានឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 8 ខែ​​មេសា​ ឆ្នាំ 2017 ខាងមុខនេះឯងក្នុងទីផ្សារអន្តរជាតិ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 7:56 AM, 26 March
  • ប្រភព: The Verge
  • Tag: នាឡិកាវៃឆ្លាត