ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ទីបំផុត Monitor របស់ Dell កម្រិត 8K ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ! ចង់​ទិញ​អត់?

ទីបំផុត Monitor របស់ Dell កម្រិត 8K ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ! ចង់​ទិញ​អត់?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីដើមឆ្នាំ 2017 កន្លងទៅនៅក្នុង​ព្រឹត្តិការណ៍ CES ក្រុម​ហ៊ុន Dell បាន​ដាក់​បង្អួត​សាច់​ដុំរបស់​ខ្លួន​ជាមួយ​នឹង Monitor ដំបូង​រប​ស់​ខ្លួន​បង្អស់ ដែល​មាន​សមត្ថភាពខ្លាំងមិនធម្មតា អាចបង្ហាញរូបភាព​នៅ​ក្នុង​កម្រិត 8K ឬស្មើនឹង 7680 x 4320p បើគិតពីការប្រៀបធៀបជាមួយនឹងកម្រិត FullHD ឬ 1080p គឺខុស​គ្នា​ដល់ទៅ 16 ដងឯណោះ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពដុតពណ៌បានស្អាតបំផុត តែគួរឲ្យ​ស្ដាយ​ដែរ ព្រោះកាលនោះ Dell ពុំបានបញ្ជាក់អំពីថ្ងៃចេញលក់ឲ្យប្រាកដនោះទេ ដឹងតែចេញនៅឆ្នាំនេះ តែចាប់​ពី​​ថ្ងៃនេះតទៅ Dell បានប្រកាសលក់ Monitor កម្រិត 8K របស់ខ្លួនជាផ្លូវការហើយ។

1cover

Final 1000x150 copy

សម្រាប់ប្រិយមិត្តមានចំណាប់អារ​ម្មណ៍ចង់ទិញ Monitor កម្រិត 8K នេះយកទៅប្រើប្រាស់ អ្នកអាច​ស្វែង​រកទិញបានតាមរយៈគេហទំព័រផ្លូវការរបស់ Dell ដោយគ្រាន់តែចុច Link ខាងក្រោម៖

គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា Monitor ខាងលើមានឈ្មោះហៅជាផ្លូវការថា Dell Ultrasharp មាន​លេខ​ម៉ូឌែល UP3218K មានអេក្រង់ទំហំ 32 អ៊ីញ ជាប្រភេទ IPS Display មានដង់ស៊ីតេ 280ppi វា​អាច​បង្ហាញរូបភាពបានដិត ហើយច្បាស់ តែក៏តម្រូវឲ្យរូបភាព និងវីដេអូ ដែលបង្ហាញលើ​អេក្រង់​ដ៏​ធំ​របស់​វា​នោះ​ធំដូចគ្នាដែរ បើយើងចាក់វីដេអូត្រឹមកម្រិត HD ឬ FullHD យើងមិនអាចទទួលបានកម្រិតរូបភាព​ច្បាស់​តាមការចង់បានរបស់ខ្លួនឡើយ។ ម្យ៉ាងវិញទៀត វាមិនល្អនោះទេសម្រាប់ Gamer ព្រោះ Monitor ដ៏​ធំមួយនេះមានល្បឿន Refresh Rate ត្រឹមតែ 60Hz ថែមទាំងពុំមានបំពាក់មកជាមួយនឹងមុខងារ G-Sync​ និង Free-Sync ឡើយ ដូច្នេះពេលលេងហ្គេមវាអាចនឹងមានបញ្ហា Screen Tearing មិនរលូន​នោះ​ឡើយ ទោះបីអ្នកប្រើប្រាស់ក្រាហ្វិចកាត nVIDIA ឬ AMD ស៊េរីខ្ពស់ក្ដី តែមិនមានមានន័យថាវា​អាច​យក​ទៅ​លេងហ្គេមបាននោះទេ គ្រាន់តែក្រាហ្វិចដែល Render លើអេក្រង់របស់វាមិនរលូនដល់ពពួក Gaming Monitor។

2 3 4

សម្រាប់តម្លៃ 4999.99$ តើអ្នកគិតយ៉ាងណាដែរជាមួយ Monitor ដ៏ធំរបស់ Dell មួយនេះ? វាល្អសម្រាប់​ការ​ប្រើប្រាស់ទូទៅសម្រាប់កិច្ចការទាក់ទងទៅនឹង Media តែតម្លៃដ៏ថ្លៃ កម្រិតនេះ ខ្ញុំគិតថាវាថ្លៃពេក​ហើយ ខ្លាចប្រើមិនបានយូរ ចាប់ផ្ដើមមានបញ្ហា តែ Dell ក៏មានការធានាដល់ទៅ 3 ឆ្នាំផងដែរ បើខូច​អាច​ដូរ​ថ្មីឲ្យទៀតផង។ Monitor នេះនឹងចាប់ផ្ដើម Ship ចេញទៅដល់អ្នកកម្ម៉ង់ទិញចាប់ពី 17 ខែមេសា បន្ទាប់​ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅខាងមុខនេះឯង!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:51 PM, 25 March
  • ប្រភព: Dell Official
  • Tag: កុំព្យូទ័រ