ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Super Mario Run ដាក់​ឲ្យ​ទាញ​យក​សម្រាប់ Android ហើយ!

ហ្គេម Super Mario Run ដាក់​ឲ្យ​ទាញ​យក​សម្រាប់ Android ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត ពេលវេលាដាក់ឲ្យទាញយកហ្គេម Super Mario Run បានមកដល់ និងបានដាក់ឲ្យ ទាញយកលើ Play Store របស់ប្រព័ន្ធ ប្រតិបត្តិការ Android ដោយមាន នៅលើ App Store របស់ iOS ប៉ុន្មានខែ មកហើយនោះ។

cover Final 1000x150 copy

ហ្គេមនេះ បានដាក់បង្ហាញតាំងពី ខែកញ្ញាមកម្ល៉េះ ក្នុងព្រឹត្តិការណ៍ ដាក់បង្ហាញ iPhone 7 និង iPhone 7 Plus ហើយមានអ្នក គាំទ្រមួយចំនួន ដែលបាន ទន្ទឹងរង់ចាំ ការដាក់ឲ្យទាញ យកនេះ ក៏យូរខែមកដែរ រហូតមកដល់ ពេលនេះ ទើបមានសម្រាប់ ប្រព័ន្ធប្រតិបត្តិការ Android ។

យើងអាចបញ្ជាលេងហ្គេមនេះបានដោយគ្រាន់តែ ចុចលើផ្ទៃអេក្រង់ នៅកន្លែងណា ក៏បាន ដើម្បីបញ្ជាឲ្យតួអង្គ Mario នោះ លោតៗ គេចពីឧបសគ្គ នៅខាងមុខ ហើយយើងក៏ ខកចិត្តបន្តិច បន្តួចដែរ ដោយសារហ្គេមនេះ ​​ដាក់ឲ្យលេងឥត គិតថ្លៃតែ 3 វគ្គប៉ុណ្ណោះ បន្ទាប់ ទៀតត្រូវ បង់ប្រាក់ 9.99 ដុល្លារ ប្រសិនបើចង់ លេងបន្តទៀត។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់លេងហ្គេមនេះ អ្នកអាចធ្វើការទាញ យកបាន នៅខាងក្រោម៖

****ចុចត្រង់នេះ​ សម្រាប់ iOS

****ចុចត្រង់នេះ សម្រាប់ Android

1

វីដេអូខាងក្រោម៖

បញ្ជាក់៖ ហ្គេមនេះអាចទាញយកបានពី iPhone, iPad, iPod Touch ដែលដំនើរការ iOS8 ឡើងទៅ និងប្រព័ន្ធដំនើរការ Android ចាប់ពី 4.2 ឡើងទៅ។ (នៅពេលលេង ក៏ត្រូវការ អ៊ីនធើណេត ផងដែរ)

ដំបូងបានត្រឹមអ្នកប្រើប្រាស់ iOS អាចទាញយក បានមុន រីឯអ្នក ប្រើប្រាស់ Android ពេលនេះ ទើបតែទទួល បានដែរ គួរតែ សាកល្បងលេង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:38 AM, 24 March
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម