ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដៃ​ហ្គេម Xbox ចេញ Style ថ្មីទៀត​ហើយ ​​មើល​​​ទៅ​​កាច និង​ឡូយ​ផង​ដែរ​សម្រាប់ Gamer

ដៃ​ហ្គេម Xbox ចេញ Style ថ្មីទៀត​ហើយ ​​មើល​​​ទៅ​​កាច និង​ឡូយ​ផង​ដែរ​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានមួយ​ចំនួន​ជា​ពិសេស អ្ន​កចូល​ចិត្ត​លេង​ហ្គេម ច្បាស់ ជា​ស្កាល់​ហើយ នូវ​ដៃ​ហ្គេម Xbox One​ ដែល​វា​តែង​តែ​ភ្ជាប់ មកជាមួយ​នឹង​ម៉ាស៊ីនហ្គេម Xbox One ​រហូត ដែលវជារបស់ ក្រុមហ៊ុន Microsoft ផ្ទាល់​តែ​ម្ដង ហើយក៏មានលក់ នូវ ដៃហ្គេម Xbox One បន្ថែមខាងក្រៅផងដែរ។ ដែល​ដៃ​ហ្គេម Xbox One ទាំងនោះ មាន Style ប្លែកខុសគ្នា ចេញលក់បន្តបន្ទាប់  ពីក្រុមហ៊ុន Microsoft ក្នុង​គោលបំណងចង់បន្ថែមជំរើសថ្មីដល់ អ្នកប្រើប្រាស់ នឹងកុំអោយសាំ។

cover

Final 1000x150 copy

ដូច្នេះហើយ ក្រុមហ៊ុន Microsoft នៅមិនសុខនោះទេ ដើម្បីអោយអ្នកគាំទ្រ និងអ្នកចូលចិត្ត លេងហ្គេម Xbox មានអ្វីប្លែកច្រើននោះ ក្រុមហ៊ុន មួយនេះក៏បានប្រកាសចេញ ដៃហ្គេមថ្មីៗ Xbox One ទៀត​ហើយ​។ ថ្មីៗ នេះក្រុមហ៊ុន មួយនេះបានចេញនូវ Style ថ្មីសម្រាប់​ ដៃហ្គេម Xbox One​ មួយ​ ដែលមាន​ឈ្មោះ​ជាផ្លូវការថា Recon Tech Special Edition។ ការរចនា​វាដកស្រង់ឡើង ពីហ្គេម Ghost Recon ទាំង​អស់ មិនថាទាំងឈ្មោះនឹង រូបឌីហ្សាញ នៅលើដៃហ្គេមនេះទេ។

1 2

ដោយការរចនា នេះឡើងមើលទៅ កាច ដូចដៃហ្គេម សម្រាប់ តែលេងហ្គេម ចំបាំង បាញ់ប្រហារ​គ្នា​អញ្ចឹង ប៉ុន្តែ សូមកុំគិតដូច្នោះ វាអាចលេងបានគ្រប់ហ្គេម  មិនថានៅលើ Xbox One លេងហ្គេម​ជាមួយ​កុំព្យូទ័រ​ក៏បានដែរ។ ដៃហ្គេម Recon Tech Special Edition គឺជាដៃហ្គេម Wireless ដូច្នេះហើយ វាមិន​ត្រឹមតែប្រើប្រាស់នៅលើ Xbox One បានប៉ុនណ្ណោះនោះទេ វាក៏អាចភ្ជាប់ សម្រាប់លេងនៅលើ កុំព្យូទ័រ ក៏បាន។ ប៉ុន្តែ នេះគ្រាន់តែជាការប្រកាស មុនសិនប៉ុណ្ណោះ គឺ ក្រុមហ៊ុន មិនទាន់ចេញលក់នៅឡើយនោះ​ទេ ហើយក្រុមហ៊ុន Microsoft នឹងចេញលក់​ គឺនៅថ្ងៃទី 25 ខែក្រោយឯណោះ ក្នុងតម្លៃ​ 70$ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:29 PM, 22 March
  • ប្រភព: Wccftech
  • Tag: Accessories