ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple ចេញ iPad ថ្មី​ទំហំ 9.7 អ៊ីញ រាង​ក្រាស​និង​ធ្ងន់​ជាង​មុន​បន្តិច ប៉ុន្តែ​តម្លៃ​ថោក​ជាង​មុនឆ្ងាយ

Apple ចេញ iPad ថ្មី​ទំហំ 9.7 អ៊ីញ រាង​ក្រាស​និង​ធ្ងន់​ជាង​មុន​បន្តិច ប៉ុន្តែ​តម្លៃ​ថោក​ជាង​មុនឆ្ងាយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យប់មិញនេះ ផងដែរ ក្រុមហ៊ុន Apple បានចេញនូវ ឧបករណ៍ជាច្រើន មិនមែនត្រឹមតែ ចេញនូវ iPhone 7 និង iPhone 7 Plus ពណ៌ក្រហម ជាពណ៌ថ្មី នោះឡើយ។ ក្នុងនោះ រួមមាន iPad ស៊េរីថ្មី ស្រោម ការពារ របស់ iPhone 7 និង 7 Plus ជាដើម។

cover Final 1000x150 copy

អ្វីដែល ប្លែក នោះ Apple ហាក់បីដូចជា ចង់ ទាញយក iPad ស៊េរីមុន មកវិញ ហើយ ដោយមានការ បន្ថែមលក្ខណៈសម្បត្តិ មួយចំនួន ដោយ យប់មិញនេះ Apple​ ក៏បានប្រកាស ចេញនូវ iPad ដែលហៅជា ផ្លូវការ ថា iPad ពុំមែនជា iPad Pro រឺ iPad Air ឡើយ។ iPad នេះផងដែរ ត្រូវបានបំពាក់ ទំហំអេក្រង់ 9.7 អ៊ីញ ទំហំ និង​កម្រ៉ាស់ ក្រាស់ ជាងមុនបន្តិច ទៀតផងដែរ។ មិនត្រឹមតែ ប៉ុណ្ណោះ Apple ក៏បានបំពាក់នូវ បច្ចេកវិទ្យា Touch ID ផងដែរ សម្រាប់ស្កេនក្រយ៉ៅដៃ ដោះសោរ។

1 2

Apple មិនត្រឹមតែ បន្ថែមទំហំ និងកម្រាស់ នោះទេ Apple ក៏បានបន្ថែមនូវ សមត្ថភាព កម្លាំង ម៉ាស៊ីន របស់ iPad នេះផងដែរ។ iPad 9.7​ អ៊ីញនេះ ត្រូវបាន Apple បំពាក់ បន្ទះឈីប A9 ជាបន្ទះឈីប ដើរលឿនផងដែរ ហើយ iPad នេះមានទំហំ ផ្ទុកទិន្នន័យ 32GB និងមួយប្រភេទ ទៀតនោះគឺ 128GB។ ដូច្នេះ តម្លៃ របស់វា សម្រា​ប់ Apple ចេញ លក់នោះ iPad 9.7​ អ៊ីញ 32GB គឺ Apple លក់ ត្រឹមតែ 329 ដុល្លារ សម្រាប់ មានតែ Wifi និង ដាក់ស៊ីមបាន 4G នោះតម្លៃ 459 ដុល្លារ។ សម្រាប់ ទំហំ 128GB នោះ ប្រភេទ Wifi តម្លៃ 429​ ដុល្លារ រីឯ មានប្រព័ន្ធ LTE 4G តម្លៃ 559 ដុល្លារ។ សរុបសេចក្ដីមក គឺវាមិនអស្ចារ្យ ប៉ុន្មាននោះទេ សម្រាប់អ្នកមាន iPad ស៊េរីក្រោយៗ ក្នុងដៃ  ហើយនោះ។

3

iPad ទើបតែចេញមួយនេះ វាក្រាស់ និងធ្ងន់ជាង iPad Air 2 ផងដែរ គួរណាចេញ ថ្មី ស្រាលជាង តែបែរជាធ្ងន់ ជាងទៅវិញ។ ប៉ុន្តែតម្លៃ វាអាចទទួល យកបាន ប្រសិន មិត្តអ្នកអាន មាន iPad Air រឺ Air 2​ ហើយនោះ ក៏មិនត្រូវ ខ្វល់ពីវាដែរ ក៏ប៉ុន្តែ សម្រាប់ មិត្តអ្នកអាន ដែលចង់រកទិញ នូវតម្លៃសមរម្យ រង់ចាំមក ស្រុកខ្មែរ ពីរបីខែ អោយធ្លាក់ថ្លៃសមគួរហើយ ចាំទិញយកមក ប្រើក៏បាន ពីព្រោះវា ក៏លឿន និងធំ ផងដែរ គ្រាន់តែធ្ងន់ និងក្រាស់ ប៉ុន្តែ​មិនថ្វីនោះទេ នេះជារឿងធម្មតា ទៅហើយ ប្រសិន អ្នកធ្វើការ ប្រើប្រាស់ យូរច្បាស់ជាលែង អីហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:54 AM, 22 March
  • ប្រភព: Apple
  • Tag: ថេបប្លេត