ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple ធ្វើ​ការ Updated លើ iPad Mini 4 ចេញ​ថ្មី​យប់​មិញ មាន​មេម៉ូរី​ដល់ 128GB

Apple ធ្វើ​ការ Updated លើ iPad Mini 4 ចេញ​ថ្មី​យប់​មិញ មាន​មេម៉ូរី​ដល់ 128GB

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីផ្សាររបស់ iPad Mini មិនសូវជាលោតខ្ពស់ ដូចពពួក iPad 9.7 និង iPad Pro នោះទេ ដោយសារតែកត្តា មួយចំនួន ដោយក្នុងនោះ រួមមានកត្តាតម្លៃ មួយផងដែរ តែមិនថ្វីនោះទេ ទោះបីវាថ្លៃក៏ នៅមានអ្នកទិញ ប្រើប្រាស់ដែរ ព្រោះវាត្រូវបាន ផលិតឡើង ដោយក្រុមហ៊ុន Apple ម្យ៉ាងកម្លាំង និងសមត្ថភាពក៏អាច ទទួលយក បានទៀត ពិសេសពេញចិត្ត អ្នកចង់បានថេប្លេត មានអេក្រង់តូច។ ដូច្នេះ ដើម្បីបំពេញ ទៅដល់សេចក្ដី ត្រូវការអ្នក ប្រើប្រាស់ មួយចំនួន Apple ក៏នៅតែ បន្តផលិត ហើយប្រកាសចេញ នូវ iPad Mini 4 ជំនាន់ថ្មី របស់ខ្លួនជាផ្លូវការ ម្ដងទៀត កាលពីយប់មិញនេះ ជាមួយនឹងការប្រកាស ចេញផលិតផល ជាច្រើនផ្សេងទៀត ដែលអ្នកអាច តាមដានពត៌មាន តាមរយៈ គេហទំព័រ Cambo Report។

1 Final 1000x150 copy

ជាមួយនឹង iPad Mini 4 ជំនាន់ថ្មីចេញក្ដៅៗយប់មិញ ក្រុមហ៊ុន Apple ពុំបានធ្វើការ ផ្លាស់ប្ដូរ រចនាបថផ្នែក រូបរាងឡើង គឺវាជា iPad Mini 4 ដដែលអញ្ចឹង ដោយវាប្រើប្រាស់ ឈីប A8 របស់ Apple អមមក ជាមួយ RAM ទំហំ 2GB ដែលកម្លាំងម៉ាស៊ីន របស់វាខ្លាំង ដូចទៅនឹង iPhone 6 និង 6 Plus ដែលចេញ កាលពីឆ្នាំ 2014 អញ្ចឹងដែរ គ្រាន់តែ វាមាន RAM ធំជាង និងកម្លាំងថ្ម កាន់បានយូរ ជាងប៉ុណ្ណោះ។ និយាយតាម ត្រង់ទៅចុះ iPad Mini 4 នេះមិនមែន ជាកំណែ Update ធំ និងគួរឲ្យភ្ញាក់ផ្អើល នោះទេ សម្រាប់យើង ទាំងអស់គ្នា ព្រោះកម្លាំង iPhone 6 គឺជាកម្លាំងដែល មនុស្សមួយចំនួន ធំមិនចង់បាន នោះឡើយ តាមពិត Apple គប្បីដាក់ឲ្យ កម្លាំងរបស់វា ខ្លាំងប៉ុន iPhone 6s/6s Plus ក៏អស់ ចិត្តដែរ។

2

យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរសម្រាប់ iPad Mini 4 ជំនាន់ថ្មីនេះ Apple បានធ្វើការបង្កើន អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន របស់ iPad Mini 4 ឲ្យកាន់តែ ធំជាងមុន ដោយអតិថិជនត្រៀម ធ្វើជាម្ចាស់ iPad Mini 4 ទាំងអស់អាច ចំនាយប្រាក់ 399$ សម្រាប់មេម៉ូរី ក្នុងម៉ាស៊ីនទំហំ 128GB សម្រាប់ម៉ូឌែល មានតែ WiFi និងចំនាយ 529$ សម្រាប់ម៉ូឌែល មានស៊ីមកាត LTE មកជាមួយ។ ដែលតម្លៃនេះវា រាងថ្លៃបន្តិចសម្រាប់ ទីផ្សារស្រុកខ្មែរយើង ហើយបើបានមក ដល់ទៀត តម្លៃក៏កាន់តែឡើង ថ្លៃថែមទៀត សម្រាប់ ពណ៌វិញមាន 3 ពណ៌សម្រាប់ ជ្រើសរើសគឺ ទឹកប្រាក់ ទឹកមាស និងប្រផេះ!

3

បានជាដូច្នេះហើយ តើបានជាខ្ញុំចង់ផ្ញើសារ ទៅដល់ប្រិយមិត្ត ដែលកំពុងស្វែងរក ទិញថេប្លេត របស់ Apple ឬអ្នកមាន iPad Mini 4 ដែលមានអង្គ ផ្ទុកទិន្នន័យក្នុង ម៉ាស៊ីនត្រឹម 16/32/64GB អ្នកពុំចាំបាច់ ចំនាយប្រាក់ ដែលពិបាករក របស់អ្នក ទិញយក iPad Mini 4 ជំនាន់ថ្មីនេះ មកប្រើប្រាស់ នោះទេ ព្រោះ iPad Mini 4 របស់អ្នក គឺគ្មានខុសអ្វី ពីជំនាន់ថ្មីនេះ នោះទេ។ យ៉ាងណាមិញ បើអ្នកត្រូវការ ផ្លាស់ប្ដូរនោះ iPad 9.7 ជំនាន់ថ្មី​ ចេញមុខជំនួស iPad Air 2 នោះគឺជាជម្រើស ដ៏ល្អ សម្រាប់អ្នក ព្រោះវាខ្លាំង ជាងមុន ថែមទាំងមានកម្លាំង ថ្មកាន់បានយូរ ទៀតផង ប្រើមិនចេះហត់ ហើយក៏មិនបាច់ ភ័យព្រួយជាមួយ កម្លាំងថ្ម នោះដែរ អមមកជាមួយ អេក្រង់ Retina ច្បាស់ត្រជាក់ភ្នែក ថែមទៀត គឺល្អជាង iPad Mini 4 នេះច្រើន។

4

នេះគ្រាន់តែជាយោបល់សម្រាប់ប្រិយមិត្តក្នុងការពិចារណា តែបើអ្នកចង់បានថេប្លេត ទំហំតូច ទំហំអេក្រង់ត្រឹម 7 អ៊ីញ និងមានអង្គផ្ទុក ទិន្នន័យធំដល់ 128GB នោះ ទិញ iPad Mini 4 ចុះក៏មិន អីដែរ ព្រោះវាកាន់ តែថ្មបាន 10 ម៉ោង សម្រាប់ការ ប្រើប្រាស់ ទូទៅលើ WiFi និង 9 ម៉ោងសម្រាប់ការ ប្រើស៊ីម និងដំណើការ ដោយ iOS 10 ចេញពីប្រអប់ទៀត។

5cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:23 AM, 22 March
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត