ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ធុញ​ទ្រាន់​ខ្សែ Apple Watch ដដែល​ៗ​មែន​ទេ? Apple ទើប​នឹង​ចេញ​ខ្សែ​ថ្មី​ៗ​ស្អាត​ណាស់!

ធុញ​ទ្រាន់​ខ្សែ Apple Watch ដដែល​ៗ​មែន​ទេ? Apple ទើប​នឹង​ចេញ​ខ្សែ​ថ្មី​ៗ​ស្អាត​ណាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីរាត្រីយប់មិញនេះ Apple មិនត្រឹមតែបានប្រកាស ចេញនូវ iPhone 7 និង​ 7 Plus ដែលមានពណ៌ក្រហម ដ៏ស៊ិចស៊ី នោះទេ Apple ក៏បានប្រកាស ចេញនូវ iPad 9.7 ជំនាន់ថ្មី និង iPad Mini 4 ថែមទៀតផង។ ជាងនេះ ទៅទៀត Apple ក៏មិនភ្លេចអតិថិជន ដែលកំពុង ប្រើប្រាស់នាឡិកាវៃឆ្លាត ហៅថា Apple Watch នោះដែរ ដោយយប់មិញ បានប្រកាសចេញ ខ្សែនាឡិកា ស៊េរីថ្មីៗមួយចំនួន ផ្សេងទៀត ដែលពិតជា ស្រស់ស្អាត ប្លែក ធ្វើយ៉ាងណា ឲ្យម្ចាស់របស់ Apple Watch 1 និង 2 សប្បាយចិត្ត ក្នុងការពាក់លើ កដៃ របស់ខ្លួន។

1 2

Final 1000x150 copy

ដូចអ្នកបានឃើញរូបភាពក្នុអត្ថបទពត៌មាននេះអញ្ចឹង Apple បានបញ្ចេញខ្សែនាឡិកា ដោយចែកចេញ ជា 3 ប្រភេទធំៗរួមមាន ដូចជា៖

  • Sport
  • Woven Nylon
  • Classic Buckle

ដោយ 3 ប្រភេទធំៗខាងលើត្រូវបានបង្កើតឡើងដោយជ័រ សម្រាប់ពពួក Sport និងសសៃអំបោស នីឡុងសម្រាប់ ពពួក Woven Nylon និងបែបស្បែក សម្រាប់ Classic Buckle។ ដោយ 3 ប្រភេទនេះ រួម បញ្ចូលពណ៌ផ្សេងៗ គ្នាទៀត ទៅតាមពណ៌ ដែលអ្នកស្រលាញ់ ដោយខ្សែពពួក Sport និង Nylon មានតម្លៃ លក់ក្នុងទីផ្សារ អន្តរជាតិត្រឹមតែ 49$ ប៉ុណ្ណោះ សម្រាប់ពពួក Classic បែបស្បែកវិញ តម្លៃដល់ 149$ ព្រោះវាមានគុណភាព ខ្ពស់បែប Classic ដែលអាចយក ទៅប្រើប្រាស់ ជាមួយនឹង Apple Watch​ ទាំង Series 1 និង Series 2 គ្រប់ទំហំ តែម្ដងគឺ 38mm និង 42mm។

3 4

សម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការផ្លាស់ប្ដូរ ខ្សែនាឡិកា Apple Watch របស់ខ្លួន អាចធ្វើការ កុម្ម៉ង់ទិញតាម រយៈ Online បានសម្រាប់អ្នក ចង់បានមុនគេ តែតម្លៃអាចនឹង ថ្លៃជាងតម្លៃ ដើមបន្ដិច ដូចអ្នកដឹងស្រាប់ ហើយថាទីផ្សារ ស្រុកខ្មែរយើង យ៉ាងមិច ហើយក៏ត្រូវ ចំនាយលុយ កុម្ម៉ង់ថ្លៃដឹក ជញ្ជូនផងដែរ។

5cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:11 AM, 22 March
  • ប្រភព: Phone Arena
  • Tag: នាឡិកាវៃឆ្លាត