ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ឥឡូវនេះ អ្នក​ប្រើ​ប្រាស់​ដែល Live Video នៅ​លើ Instagram អាច​រក្សាទុក​វីដេអូ របស់​​ខ្លួន​​បាន​​ហើយ!

ឥឡូវនេះ អ្នក​ប្រើ​ប្រាស់​ដែល Live Video នៅ​លើ Instagram អាច​រក្សាទុក​វីដេអូ របស់​​ខ្លួន​​បាន​​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគ​ច្រើន ប្រហែល​ជា​បាន​ដឹង​ហើយ​អំពី មុខងារ Live Video របស់​កម្មវិធី Instagram ដែល​បាន បើក​អោយ​ដំណើការ ប្រើប្រាស់​មួយ​រយៈពេល កន្លង​មក ហើយ​ឃើញ​ថា វា​ពិតជា​ទទួល​បាន ជោគជ័យ​មែន ដែលមានអ្នកប្រើប្រាស់ មុខងារមួយនេះ ច្រើនមែនទែន។ យ៉ាងណាមិញ ដោយសារតែ បញ្ហា មិនអាច ធ្វើការ Save វីដេអូ Live Video នេះបាននោះ ពេលនេះ Instagram បានអាប់ដេត​ នៅ​ជំនាន់​ថ្មី របស់ខ្លួនហើយ ដោយបាននាំយក នូវមុខងារថ្មី ដែលវានឹង ជួយអោយ អ្នកប្រើប្រាស់ ដែលបាន Live Video អាចរក្សាទុក វីដេអូរបស់ពួកគេបាន បន្ទាប់ពីបានបញ្ចប់ការ Live។

1 (2)

Final 1000x150 copy

គួរបញ្ជាក់ផងដែរថា ដើម្បីធ្វើការ Live Video នោះ គឺអ្នកគ្រាន់តែ ចូលទៅកាន់កម្មវិធី Instagram ហើយ​យក​ម្រាមដៃ អូសពីឆ្វេងទៅស្តាំ និងចុចលើពាក្យ Live ហើយចុច Start Live Video គឺជាការស្រេច។

ហើយប្រសិនបើ អ្នកចង់រក្សាទុក វីដេអូបន្ទាប់ពីបាន Live ចប់នោះ គ្រាន់តែ ចុចលើពាក្យ Save Video នៅ​លើខាងលើ គឺរួចជាស្រេច តែម្តង។

Cover

យើងសង្ឃឹមថា មុខងារថ្មីនេះ នឹងជួយអោយ អ្នកប្រើប្រាស់ កម្មវិធី Instagram កាន់តែទទួលបាន ភាព​ងាយ​ស្រួលបន្ថែមទៀត ជាមួយនឹងការ Live Video ក៏ដូចជា អាចរក្សាទុក នូវវីដេអូដែលខ្លួន ចង់​រក្សា​ទុក។ … តែកុំភ្លេច អាប់ដេតវា ពីផ្សារកម្មវិធីផងណា ដើម្បីទទួលបាន មុខងារចុងក្រោយបង្អស់!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 2:16 PM, 21 March
  • ប្រភព: Instagram
  • Tag: កម្មវិធី & ហ្គេម