ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កប់​ទេ? iPhone 7 ដំណើរ​ការ​ដោយ Windows XP ដោយ​គ្មាន​ការ Jailbreak ឡើយ

កប់​ទេ? iPhone 7 ដំណើរ​ការ​ដោយ Windows XP ដោយ​គ្មាន​ការ Jailbreak ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាប ហើយថា ស្មាតហ្វូននីមួយៗ សុទ្ធតែមាន ប្រព័ន្ធប្រតិបត្តិការ រៀងៗខ្លួន ដែលអាច ដំណើរការដូច Windows កុំព្យូទ័របាន។ តែបើនិយាយ ពី CPU និងកម្លាំង Ram វិញមាន ចង់ស្មើ កុំព្យូទ័រមួយហើយ ដូច្នេះហើយ ក៏មានអ្នកខ្លះ មានចម្ងល់​ ថាតើស្មាតហ្វូន អាច ដំណើរការ Windows បានរឺអត់? ពោលគឺ បានតែភាគ ច្រើននោះ គឺយើងខ្ញុំសង្កេត ឃើញនៅលើ Android ស្មាតហ្វូនប៉ុណ្ណោះ។

cover Final 1000x150 copy

ថ្មីៗនេះ ផងដែរក៏មានបុរសម្នាក់ ជា YouTuber បានបង្ហោះវីដេអូ ចេញពីគណនី YouTube​ របស់ខ្លួន ដោយវីដេអូនោះ បង្ហាញអំពី ដំណើរការ Windows នៅលើ iPhone 7 តែម្ដង គឺពិតជា អស្ចារ្យមែន។ ណាមួយ Apple​ ចេញ iPhone ស៊េរីណាក៏ដោយ សុទ្ធតែដំណើរការ ដោយ iOS ដែរ។ ប៉ុន្តែលើកនេះ មានបុរស Hacker ម្នាក់ ធ្វើបាន គឺអាចអោយ Windows​​​ ដំណើរការលើ iPhone 7  តែនោះ គឺជា Windows XP នោះទេ ពីព្រោះ កម្លាំងនឹង Ram របស់ iPhone 7 នេះនៅមានកម្រិត អន់ ជាងកុំព្យូទ័រ ហេតុនេះហើយ បានជាគេដាក់ ត្រឹមតែ Windows XP ប៉ុណ្ណោះ។

pic 1 pic 2

នេះគឺជាវីដេអូ iPhone 7 ដំណើរការ ដោយ Windows XP

នេះហើយគឺជាការសាកល្បង ពីអ្នក Hacker ម្នាក់ដែលគាត់ ធ្វើបែបនេះ ចង់អោយមនុស្ស រាល់គ្នាដឹង ថា ស្មាតហ្វូនមួយណា ក៏អាច ដំណើរការ  Windows បានដែរអោយតែមាន CPU, Ram និងអង្គផ្ទុទិន្នន័យ គ្រប់គ្រាន់នោះ។ ហើយគាត់ ក៏ជាអ្នកដំបូង ផងដែរ ​ក្នុងការ ដាក់បញ្ចូល Windows នៅលើ iPhone 7 នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:24 AM, 21 March
  • ប្រភព: Hacking Jules
  • Tag: ទូរស័ព្ទ