ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Beauty and the Beast ជាប្រភេទរឿង មនោសញ្ចេតនា បែបព្រេងនិទាន រវាងនារី ម្នាក់ ដែលបានឃុំឃាំង ក្នុងវិមាន របស់ព្រះអង្គម្ចាស់ ម្នាក់ដែលត្រូវ ទំនាយក្លាយជា សត្វបីសាច រូបរាងកាច សាហាវមួយ ដោយមាន ការខ្លាច និងស្អប់ខ្ពើម ពីមហាជន តែដោយសារ កញ្ចក់វេទមន្ត បានឆ្លុះបញ្ចាំង ឲ្យនារីម្នាក់ ដឹងពីជម្រៅចិត្ត របស់ព្រះអង្គម្ចាស់នោះ ថាជាមនុស្ស ល្អម្នាក់ដែរ។

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Kong: Skull Island ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលពោរពេញដោយ អាថ៌កំបាំង និងគ្រោះថ្នាក់ នៅលើកោះមួយ ដែលមានស្តេចស្វា គីងកុងរស់នោះ ដោយសារតែមាន ក្រុមអ្នករុករក ស្រាវជ្រាវ ទៅដល់ទីនោះ ទើបធ្វើឲ្យស្តេច គីងកិងនោះ ខឹងសម្បើម។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Wolverine វគ្គ 3 ដែលមានចំណង ជើងថា Logan ហើយសាច់រឿង ចង់រៀបរាប់ពី អំឡុងឆ្នាំ 2029 ដែលចំនួនពពួក មនុស្សអច្ឆរិយៈមាន ការថយចុះ ទើបធ្វើឲ្យរាជ រដ្ឋាភិបាល ស្វែងរកពពួក មនុស្សអច្ឆរិយៈ ទាំងនេះ យកមកធ្វើ ជាឃាតករ ទើបពួកគេប្រទះ ឃើញក្មេង​ស្រីម្នាក់ ឈ្មោះ Laura ហៅ X-23 ដែលជាមនុស្ស អច្ឆរិយៈដែរ ក៏ព្យាយាមចាប់ យកទៅ ប៉ុន្តែត្រូវ Wolverine បានដឹង នឹងការពារក្មេងស្រី ម្នាក់នេះ ដល់ទីបញ្ចប់ តែសាច់រឿងប្រែជាកំសត់ខ្លាំង សម្រាប់វគ្គចុងក្រោយនេះ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ចំណូល បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 170 លានដុល្លារ និងសរុប 170 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Kong: Skull Island

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 28 លានដុល្លារ និងសរុប 110 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Logan

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 184 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Get Out

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 133 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Shack

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 42 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. The LEGO Batman Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 167 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. The Belko Experiment

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7 

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 13 បានប្រាក់ចំនូល 1,5 លានដុល្លារ និងសរុប 165 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. John Wick: Chapter Two

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 1,2 លានដុល្លារ និងសរុប 89 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9 

  1. Before I Fall

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 1 លានដុល្លារ និងសរុប 11 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Beauty and the Beast ហើយខ្សែភាពយន្តនេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរកទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:03 AM, 21 March
  • ប្រភព: IMDB
  • Tag: ភាពយន្ត