ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នេះជា​ខែ្សដៃ ទំនើប ​និងស៊ីវីល័យ​សម្រាប់​នារី មាន​ការ​តាម​ដាន​សុខភាព និង​ដាស់​អោយ​ក្រោក​ពី​គេង​ទៀត​ផង

នេះជា​ខែ្សដៃ ទំនើប ​និងស៊ីវីល័យ​សម្រាប់​នារី មាន​ការ​តាម​ដាន​សុខភាព និង​ដាស់​អោយ​ក្រោក​ពី​គេង​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Xaomi ស្ងាត់ៗ​ចេញ​ផលិតផល​ថ្មី មក​ទៀត​ហើយ ដែល​មិត្តអ្នក​អាន​ជា​អ្នកគាំទ្រ Xaomi ប្រហែល​ ជា​ដឹង​ហើយ ថាក្រុមហ៊ុន​មួយនេះ​ មិន​ឈប់​ឡើយ​ក្នុង​ការ​ចេញអ្វី​​ដែលថ្មីច្រើនទៅៗ រីក​ដូច​ផ្សិត​អញ្ចឹង។ លើកនេះចេញជា គ្រឿងអលង្ការ ម្ដង គឺសម្រាប់​ មិត្តនារីៗ ពាក់នៅនឹងដៃ គឺជាខែ្សដៃ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ ថា Amazfit Moonbeam។ ដោយខ្សែដៃនេះ ផលិតជាពិសេស សម្រាប់នារីៗ ប៉ុណ្ណោះ ហើយ​ក៏មិនមែនជាខ្សែដៃ ធម្មតានោះឡើយ វាបានបំពាក់មកនូវបច្ចេកវិទ្យាជាច្រើន លក្ខណៈសម្បត្តិ​ល្អ​ច្រើន។

cover

Final 1000x150 copy

Amazfit Moonbeam គឺវាមានមុខងារដូចនាឡិកាឆ្លាតវៃ អញ្ចឹង ដោយវាអាចភ្ជាប់ ជាមួយស្មាតហ្វូន​នានា​​បាន។ វាអនុញ្ញាត្តិ អោយយើងធ្វើការគ្រប់គ្រង វាតាមរយៈ ស្មាតហ្វូន  ដោយកំណត់ម៉ោង រោទិ៍ នៅ​លើ​វាបាន ដើម្បីដាស់ យើង ពីព្រោះវាមានរំញ័រ ខ្លាំងទៀតផង។ វាមាន GPS សម្រាប់​ប្រាប់ ដំណឹ​ង​យើង​នៅ​ទីណា រឺអ្នកដទៃ ដឹងបានផងដែរ។ មានសេនស័រ ស្ទង់មើលចង្វាក់បេះដូងរបស់យើង មានល្បឿន​ប៉ុន្មាន​ទៀតផង។ ​ជាពិសេសនោះ វាអាចប្រាប់ដំនឹងរាល់ការដើរ រត់ យើងបានប៉ុន្មានជំហ៊ាននិង ប៉ុន្មាន​គីឡូ​ផងដែរ។

pic 1 2 pic 3

ក្រុមហ៊ុន Xaomi ផលិត នូវខ្សែដៃ នេះឡើង គឺធ្វើមកយ៉ាងពិសេស ​និងមានភាពងាយ ក្នុងការប្រើប្រាស់ ពាក់​ជាប់ដៃ ដោយពុំមានអារម្មណ៍ ថាធ្ងន់ ជាមួយនឹងខ្សែស្បែក ដោយវាមានទំងន់ស្រាល ត្រឹមតែ​ 15 ក្រាម​ប៉ុណ្ណោះ ហើយមើលទៅថ្លៃថ្នូរខ្លាំងណាស់។ បន្ថែមទៀតនោះវាក៏បានបំពាក់ មកនូវ  អាវក្រោះ​ការពារ​ការជ្រាបទឹកផងដែរ ដូច្នេះ មិត្តនារីៗ អស់ក្ដីបារម្មណ៍ ក្នុងការពាក់ ដើរហាលភ្លៀង រឺរបូតដៃ​ធ្លាក់​ចូល​ទឹក​សោះ​ឡើយ។

pic 4 pic 5 pic 6

 សម្រាប់ កម្លាំងថ្មវានោះវាអាច ទ្រទ្រង់បាន 10 ម៉ោង គឺយូរ គួរសមផងដែរ មិនបាច់ឧស្សាហ៍ ដោះ​យក​សាក​ថ្ម។ Amazfit Moonbeam មានរាងតូច ល្អិត ដូច្នេះហើយ ក្រុមហ៊ុន Xaomi  ពុំបាន ភ្ជាប់ម​ក​នូវ​រន្ធ​សាកថ្ម នោះឡើយ តែបែរជាជំនួសមកវិញ ជាមួយនឹង ឆ្នាំងសាកឥតខ្សែ គឺ Wireless Charger។ ក្រុម​ហ៊ុន Xaomi ក៏បានចេញលក់ ហើយផងដែរ គឺមានតម្លៃ  80$ ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ ទីផ្សារ​ប្រទេស​កម្ពុជា​អាចមានតម្លៃ ថ្លៃ ជាងបន្តិចបន្តួច។ សរុបមក នេះជា​​ខ្សែដៃ ស្អាត សម្រាប់នារីៗ និងមាន អត្ថប្រយោជន៍ច្រើន ផងដែរ វាមើលទៅស៊ីវីល័យ និងងាយស្រួលពាក់តាមខ្លួន​។ ដូច្នេះប្រសិនបើមិត្តនារីៗ ចង់បាន នូវ ខ្សែដៃវៃឆ្លាត ហើយមានរូបរាងស្អាត និងមានមុខងារតាមដានពីសុខភាពទៀតនោះ​អាច​ពិចារណាទិញវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:53 PM, 20 March
  • ប្រភព: GSMArena
  • Tag: នាឡិកាវៃឆ្លាត