ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Nissan NAVARA Premium ស៊េរី 2017 មាន​ដាក់​លក់​នៅ​កម្ពុជា​ហើយ​ជាមួយ​តម្លៃ 47,000$

Nissan NAVARA Premium ស៊េរី 2017 មាន​ដាក់​លក់​នៅ​កម្ពុជា​ហើយ​ជាមួយ​តម្លៃ 47,000$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Nissan Navara គឺជា​រថយន្ត Pickup ដែល​ទទួល​បាន​ការ ពេញ​និយមខ្ពស់​ផង​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​អីវា​មាន​រូប​រាង ហាប់​ណែន​ល្អ ម៉ាស៊ីន​ខ្លាំង​​ហើយ​ផ្នែកខាងក្នុងវាវិញ ក៏មានភាពប្រណិត ជាង​រថយន្ត Pickup ដទៃផងដែរ។ យ៉ាងណាមិញអស់រយៈពេលដប់ឆ្នាំ គត់ពីឆ្នាំ 2005 មក 2015 ទើប​ក្រុម​ហ៊ុន​សម្រេចបញ្ចេញ ម៉ូឌែលដែលមានរូបរាងថ្មី ហើយនៅក្នុងឆ្នាំ 2017 នេះទៀតសោត ក្រុម​ហ៊ុន​បាន​ប​ញ្ចេញម៉ូឌែល Premium ទៀត និងថែមទាំងមានលក់ នៅក្នុងប្រទេស កម្ពុជាយើងហើយដែរ។​

33

Final 1000x150 copy

សម្រាប់ម៉ូឌែល Premium 2017 នេះ វាមានលក្ខណៈពិសេសត្រង់ថា វាមានភាពរឹងមាំជាងមុន ជាមួយ ការបំពាក់តួខ្លួនដោយដែករឹងមាំ បិទជិតនៅកន្លែងសំខាន់នានា ក៏ប៉ុន្តែវានៅតែស្រាល ដែលល្អ​សម្រា​ប់​ការ បើកបរ។ វាក៏មានបន្ថែមភ្លើង ដឺមី (DRL) Led រាងកោង ដែលមិនត្រឹមតែជា ការរចនាប្រកបដោយ ភាពឆើតឆាយ ប៉ុណ្ណោះទេ តែងាយស្រួល មើលទាំងពេលថ្ងៃ និងពេលយប់។ ចំពោះផ្នែកខាងក្នុង​រថយន្ត​វិញ ក៏មានភាពប្រណិតជាងមុន ផងដែរ ដូចជាមានកូនសោរឆ្លាតវៃ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក្នុង​រថយន្ត ដ៏ឆ្លាតវៃ កៅអីស្បែកដែលអាចស៉ារ៉េ បាន8ទិសជាដើម។ រថយន្តនេះមិនត្រឹមតែ ផ្តោតសំខាន់ទៅ​លើ រូបរាងខាងក្រៅ និងផ្នែកខាងក្នុងទេ តែវាក៏មាន ចច្ចេកវិទ្យាជាច្រើន ជួយអោយការបើកបរ លើដងផ្លូវ​កាន់​​តែ​មាន សុវត្ថិភាព និងប្រើបាន​ច្រើនស្ថានភាពផងដែរ។

IMG_20170320_113429 IMG_20170320_114106 IMG_20170320_114629 IMG_20170320_114900

Navara 2017 Premium នេះ បំពាក់មកជាមួយ ប្រព័ន្ធឡុកប៉ុងក្រោយ (RDL) ដែលអនុញ្ញាត្តិ អោយអ្នក​បើកបរ មានទំនុកចិត្ត នៅពេលបើកបរ លើផ្លូវលំបាក និងប្រព័ន្ធហ្រ្វាំង ABS, EBD, BD និង​ប្រព័ន្ធ​គ្រប់​គ្រង​​ទំនាញរថយន្ត TCS ជាដើម ធានាអោយការ រត់លើដងផ្លូវ បញ្ចៀសបានពីអប្បត្តិវេហេតុ នានា​បាន​យ៉ាង​ល្អ។ លើសពីនេះទៀត វាក៏មានប្រព័ន្ធ គ្រប់គ្រងលំនឹងរថយន្ត (VDC) ដែលជួយបង្កើនសមត្ថភាព និងសុវត្ថិភាពបើកបរនៃរថយន្ត 4×4 រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រង ការរអិល BLS និងប្រព័ន្ធទប់ចំណោត HSA/ HDC ជាដើម។ រួមបញ្ចូលគ្នាមក Nissan អះអាងថា នេះគឺជារថយន្ត Pick up ដ៏មានសុវត្ថិភាព និងល្អបំបំផុតសម្រាប់ឆ្នាំ 2017 នេះ ដែលយើងគួរពិចារណា។

17430910_1358215997572289_281381126_o

ជាមួយតម្លៃរបស់វាវិញ គឺគួរអោយទាក់ទាញដែរ ពោលត្រឹម 47,000$ សហរដ្ឋអាមេរិចតែប៉ុណ្ណោះ ដែល​វា​ធូរថ្លៃជាង Pickup របស់ Mazda, Ford និង Toyota ទៅទៀត ខណៈរូបរាង និងបច្ចេកវិទ្យាវិញ គឺ​អាច​ប្រកួតប្រជែងគ្នាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:20 PM, 20 March
  • ប្រភព: Nissan Cambodia
  • Tag: យានយន្ត