ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ម៉ាស៊ីន​ហ្គេម PS3 ដល់​អវសាន្ត​ចុង​ក្រោយ​របស់​ខ្លួន​ហើយ!

ម៉ាស៊ីន​ហ្គេម PS3 ដល់​អវសាន្ត​ចុង​ក្រោយ​របស់​ខ្លួន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

PlayStation 3 ឬយើង​តែង​ហៅ​ពេញៗ​មាត់​ថា PS3 នោះ​បាន បាន​កំដរ​អ្នក​​លេង​​ហ្គេម​​បាន​​ជា​​ច្រើន​លាន​​នាក់ ហើយ​ក៏​បាន​ឈរ​ជើង​នៅ​ក្នុង​ទីផ្សារ​បានយូឆ្នាំណាស់មកហើយដែរ ចាប់តាំងពី PS3 ពពួក​ក្រាស់ (Fat) ចេញកាលពីឆ្នាំ 2006 នៅប្រទេសជប៉ុន ហើយមកដល់ឆ្នាំ 2017 នេះ គិតៗទៅ PS3 មាន​អាយុកាលជាងលើស 10 ឆ្នាំទៅហើយ ជាមួយនឹងការដេញស៊េរីផងដែរពី Fat មក Slim ហើយចេញ Super​ Slim ទៀតផង។ យ៉ាងនាមិញ អាវសាន្តរបស់ម៉ាស៊ីនហ្គេម PS3 ខិតជិតចូលមកដល់ហើយ!

1

Final 1000x150 copy

យោងតាមប្រភពពត៌មានមកពីប្រទេសជប៉ុនបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន SONY នឹងធ្វើការបញ្ឈប់​ទៅ​លើ​ការ​ផលិតម៉ាស៊ីនហ្គេម PlayStation 3 របស់ខ្លួនហើយឆាប់ៗខាងមុខនេះឯង គឺអាចនៅចុងខែមីនា​នេះ​តែម្ដង ដោយការបញ្ឈប់ការផលិតនេះ ធ្វើឡើងទៅលើម៉ាស៊ីនស៊េរី Super Slim តែប៉ុណ្ណោះ ខណៈ​ស៊េរីក្រាស់ (Fat) និងស្ដើង (Slim) ត្រូវបានបញ្ចប់ការផលិតចាប់តាំងពីមុនពេល PlayStation 4 ប្រកាស​​ចេញមកម្ល៉េះ។ នេះអាចជាដំណឹងមិនល្អសម្រាប់អ្នកប្រើប្រាស់ PS3 មួយចំនួន ពិសេសអ្នក​មិន​ប្រើប្រាស់ម៉ាស៊ីនមិនបាន Jailbroken ព្រោះ SONY អាចនឹងបញ្ឈប់ការផ្គត់ផ្គង់ទៅលើ Firmware ជំនាន់​ថ្មីៗ ក៏ដូចជាចេញហ្គេមថ្មីៗជាដើម។ ដូច្នេះវាសមល្មមណាស់ទៅហើយ 10 ជាងឆ្នាំកន្លងមកនេះ PS3 បានចេញហ្គេមឲ្យលេងយ៉ាងច្រើន ដូច្នេះម្ចាស់ PS3 គប្បីឡើងទៅ PS4 វិញល្អជាង ទោះបីជាវា​មិន​ទាន់​បាន Jailbreak បានក៏ពិតមែន តែអនាគតអាចនឹងបញ្ជាក់ប្រាប់បាន ថា PS4 ក៏អាច Jailbreak បាន​ដូច PS3, PSP និង PS Vita ផងដែរ។

2cover

គួរបញ្ជាក់ផងដែរថាម៉ាស៊ីនហ្គេម PS3 នៅស្រុកខ្មែរយើងនៅមិនទាន់សាបនៅឡើយទេ ដោយហេតុថា​ហ្គេម​ឡូយៗ​ជា​ច្រើន​នៅ​តែបន្តមានអ្នកលេង ដូច្នេះម៉ាស៊ីនដែលត្រូវបាន Jailbroken បាន កំពុងតែធ្វើ​ចរាចរណ៍​​នៅក្នុងទីផ្សារយើងនៅក្នុងតម្លៃមិនក្រោម 180$ នោះទេ ដែលសុទ្ធសឹងជាម៉ាស៊ីនមួយទឹក មិន​ដឹង​ប្រើប៉ុន្មានតនោះទេ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:06 PM, 20 March
  • ប្រភព: SlashGear
  • Tag: កម្មវិធី & ហ្គេម