ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Super Mario Run នឹងមកដល់ Play Store ថ្ងៃទី 23 ខែមីនា ខាងមុខនេះឯង

ហ្គេម Super Mario Run នឹងមកដល់ Play Store ថ្ងៃទី 23 ខែមីនា ខាងមុខនេះឯង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Super Mario Run បាន​ចេញ​ឲ្យ​លេង​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ iOS ជា​ច្រើន​ខែ​ណាស់​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​មុនមកម្ល៉េះ​កាល​ពី​ថ្ងៃ Apple ប្រកាស​ចេញ iPhone 7/7 Plus ហើយ​វាក៏​បាន​បន្ត​ដំណើរ​ត្រៀម​ចេញ​សារជាថ្មីម្ដងទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ផងដែរ តែវាទាមទារជាងកន្លះឆ្នាំផងដែរ ទម្រាំ​ Nintendo សម្រេចត្រៀមចេញហ្គេម Super Mario Run នៅថ្ងៃទី 23 ខែមីនា ខាងមុខនេះឯង ដោយ​ការចេញជាផ្លូវការនេះ រាល់អ្នកប្រើស្មាតហ្វូន និងថេប្លេត Android ទាំងអស់អាច Download យក​មក​លេងដោយមិនគិតប្រាក់បាន គឺ Free Free តែម្ដង។

1

Final 1000x150 copy

ការមកដល់ប្រព័ន្ធប្រតិបត្តិការ Android នេះ ហ្គេម Super Mario Run នឹងឡើងទៅ Verion 2.0.0 ថ្មី​តែ​ម្ដង ចំនែក iOS ក៏ត្រៀមឡើងទៅជំនាន់ 2.0.0 នៅថ្ងៃព្រមគ្នានោះផងដែរ ដែលយើងអាចលេងបានចាប់​ពី​វគ្គទី 1 ដល់វគ្គទី 4 ដោយសេរី តែមិនអាចលេងបានគ្រប់វគ្គ ឬដល់វគ្គបញ្ចប់នោះទេ បើចង់លេងដល់​ចប់​ចុងចប់​ដើមនោះ Nintendo តម្រូវឲ្យអ្នកទិញហ្គេមនេះក្នុងតម្លៃ 9.99$ ដូចនៅលើ iOS ដែរ។ យ៉ាង​ណា​មិញ យើងនៅមិនទាន់ដឹងថា ហ្គេមថ្មីនេះនឹងត្រូវបានគេ Hack បានឬក៏អត់នោះទេ ដើម្បីលេងដល់​វគ្គ​​បញ្ចប់ដោយពុំចាំបាច់ទិញ ឬទាមទាអ៊ីនធឺណែតប្រើប្រាស់ តែប្រហែលជាមិនងាយផងដែរ ព្រោះ​ថាវា​ជា​ហ្គេម Online តម្រូវឲ្យបើកអ៊ីនធឺណែតដើម្បីលេងបាន។

2cover

សម្រាប់ប្រិយមិត្តដែលចង់លេងហ្គេម Super Mario Run សូមរង់ចាំដល់ថ្ងៃទី 23 ទាំងអស់គ្នា ហើយ​បើ​អ្នក​បាន Download ហ្គេមនេះជាប្រភេទ File​ APK រួចទៅហើយនោះ គប្បីលប់វាចោលទៅ ព្រោះ​ថា​វា​គឺ​ជា File ក្លែងក្លាយប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:41 PM, 20 March
  • ប្រភព: SlashGear
  • Tag: កម្មវិធី & ហ្គេម