ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ខ្លាំង​មែន! Samsung Galaxy S8 មានពិន្ទុ​នៅ​លើ AnTuTu ដល់​ទៅ​ម្ភៃ​ម៉ឺន​ជាង​ឯណោះ

ខ្លាំង​មែន! Samsung Galaxy S8 មានពិន្ទុ​នៅ​លើ AnTuTu ដល់​ទៅ​ម្ភៃ​ម៉ឺន​ជាង​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែល មិត្តអ្នកអានមួយចំនួនធំ បានជ្រាប ហើយនូវការខិតជិតមក ដល់របស់ Samsung Galaxy S8។ ដោយពត៌មាន ជាច្រើនបាន វាយលុក តាមប្រភព នីមួយ អំពី ការលេចធ្លាយ របស់ Samsung Galaxy S8 ដែល ប្រភព ខ្លះនិយាយពី រចនាបថ រូបរាងរបស់ រឺ លក្ខណៈសម្បត្តិ បន្ថែមជាដើម ។ ថ្មីៗនេះ ផងដែរ មានការ លេចចេញ នៃការ តេស្ត កម្លាំងម៉ាស៊ីន ផងដែរ ដែលចេញពី ប្រភព Vimeo តែម្ដង គឺលក្ខណៈ គេបង្ហោះ ជាវីដេអូ តេស្តមើល ពិន្ទុ នៅលើ AnTuTu​  របស់ Samsung Galaxy S8 ផ្ទាល់ៗ។

cover Final 1000x150 copy

បានជាគេហ៊ានអះអាង នេះជាការតេស្ត កម្លាំងម៉ាស៊ីនរបស់ Samsung Galaxy S8 ដោយសារ គេឃើញនូវ លេខម៉ូឌែល SM-G950 ដែលនេះគឺជា លេខម៉ូដែល របស់ Samsung Galaxy S8។ ការបង្ហោះ នេះធ្វើអោយគេ មិននឹកស្មាន ដល់មែនដោយ ពិន្ទុ របស់ Samsung Galaxy S8 ពិត ជាច្រើនជាង ស្មាតហ្វូន ស៊េរីថ្មីៗ ច្រើនមែនសូម្បី តែ iPhone 7 Plus ក៏ហក់មិនដល់ ដែរ។ ពោលគឺក្នុង ការតេស្ត នោះ Samsung Galaxy S8 ទទួលបានពិន្ទុ ដល់ទៅ 205,000 ឯណោះ គឺច្រើនខ្លាំង។ នេះក៏ប្រហែលជា Samsung គឺបានប្រើប្រាស់ នូវបន្ទះឈីប កប់ ស៊េរីចុងក្រោយ របស់ខ្លួនផងដែរ គឺ Exynos 8895  ដែលបន្ទះឈីប នេះ ខ្លាំង និង ស៊េរីក្រោយរបស់ Samsung ទើបតែចេញ មិនទាន់មាន ស្មាតហ្វូន ណាបំពាក់នៅ ឡើយនោះទេ។ ដោយកម្លាំង របស់ វាស្មើនឹង Snapdragon 835 ផងដែរ។ សម្រាប់ កម្លាំងពិន្ទុប៉ុននេះ យើងអាច សន្និដ្ឋានបានថា Samsung អាចមានការ បំពាក់មក RAM ចំនួន 8GB ហើយមើលទៅ អោយ Galaxy S8 មួយនេះ ដើម្បីកុំ អោយស្ទក់ ម៉ាស៊ីន និង មានការតេស្ត benchmark បាន ពិន្ទុកាន់តែ ច្រើននោះ។

នេះគឺជាវិដេអូនៃការតេស្ត របស់ Samsung Galaxy S8:

Galaxy S8 AnTuTu benchmark test from Jacky on Vimeo.

ទោះជាយ៉ាងណា វីដេអូនេះគឺជាការតេស្ត ក្រៅផ្លូវការ ដែល Galaxy S8 មិនទាន់ ចេញ ផងនោះ ដោយហេតុនេះ ហើយ គឺទាល់តែចាំ ដល់ថ្ងៃ​ចេញ បើចង់ដឹង ច្បាស់ ថា កម្លាំងម៉ាស៊ីន វាខ្លាំងដូចប្រភព លេចធ្លាយនេះ មែននោះ។ ទាល់តែចាំមើល ទាំងអស់គ្នា នូវថ្ងៃចេញ Samsung Galaxy S8 នៅចុង ខែនេះ រឺក៏អាចចាំមើល ខេមបូរីផត យើងខ្ញុំ ធ្វើការ Review វាផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:35 AM, 20 March
  • ប្រភព: Vimeo
  • Tag: ទូរស័ព្ទ