ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​កាត់​ត​រូបភាព​បែប​ថ្មី​របស់ Instagram បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​កាន់​តែ​មាន​ប្រយោជន៍​និង​ទាក់ទាញ!

កម្មវិធី​កាត់​ត​រូបភាព​បែប​ថ្មី​របស់ Instagram បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​កាន់​តែ​មាន​ប្រយោជន៍​និង​ទាក់ទាញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមអ្នកបង្កើតកម្មវិធី Instagram បានបង្កើតកម្មវិធី មួយទៀតដែល បានដាក់ ឈ្មោះថា Layout ហើយកម្មវិធីនេះ បានដាក់អោយទាញ យកតាំងពី អំឡុងឆ្នាំ 2015 មកម្ល៉េះ ដោយសារតែ ការអាប់ដេត ជាបន្តបន្ទាប់ទើប ធ្វើឲ្យកម្មវិធីនេះ កាន់តែមាន ប្រយោជន៍ និងទាក់ទាញ អ្នកប្រើប្រាស់ ច្រើនឡើងៗ។​ នេះជាកម្មវិធីមួយ ដែលដាច់ដោយ ឡែកពីកម្មវិធី Instagram ហើយតម្រូវឲ្យអ្នក ប្រើប្រាស់ដោនឡូដ យកមក ប្រើប្រាស់ មិនមែនជាមុខងារ នៅក្នុងកម្មវិធី Instagram នោះទេ។

cover (1) Final 1000x150 copy

កម្មវិធីនេះមានឈ្មោះថា Layout for Instagram ជាប្រភេទកម្មវិធី ដែលប្រើប្រាស់ សំរាប់ដាក់រូបភាព ច្រើនលើសពី 9 រូបចូលទៅក្នុង សន្លឹកតែមួយ ដែលមានទំហំ បួនជ្រុង ដើម្បីងាយស្រួល យករូបដែលបាន ដាក់ចូលហើយនោះ ទៅបង្ហោះនៅលើ កម្មវិធី Instagram ។ យើងអាចដាក់ រូបភាពចូល ហើយប្តូរទីតាំង រូបទាំងនោះ តាមចំនង់ចំនូលចិត្ត យើងបាន, ធ្វើការត្រលប់រូបភាព មកទិសដៅ ផ្ទុយគ្នាបាន និងអាចថតរូប បានភ្លាមៗមក ដាក់បញ្ចូល ក៏បានដែរ។

***ចុចត្រង់នេះ សម្រាប់ iOS

***ចុចត្រង់នេះ សម្រាប់ Android

1 (1)

បញ្ជាក់ថា ៖ កម្មវិធីនេះអាចប្រើប្រាស់បាននៅលើ ឧបករណ៍ណា ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS 8.0 ឡើងទៅ និងប្រព័ន្ធ ប្រតិបត្តិការ Android 4.1 ឡើងទៅ។  

ទោះបីជា ខេមបូ បានបកស្រាយយ៉ាងណា ក៏ដោយពីកម្មវិធី មួយនេះ បើអ្នកមិន សាកមិនដឹង ថាអស្ចារ្យ និងមានប្រយោជន៍ ដល់កម្រិត ណាទេ ទាល់តែសាកខ្លួន ឯងទើបដឹង។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:29 AM, 20 March
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម