ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Galaxy S ជំនាន់​ក្រោយ​នឹង​ភ្ជាប់​មក​ជាមួយ​កាស AKG ថ្មី​ស្រាប់​ក្នុង​ប្រអប់​តែម្តង

Galaxy S ជំនាន់​ក្រោយ​នឹង​ភ្ជាប់​មក​ជាមួយ​កាស AKG ថ្មី​ស្រាប់​ក្នុង​ប្រអប់​តែម្តង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅសម្រាប់ស្មាតហ្វូន របស់ក្រុមហ៊ុន កូរ៉េមួយនេះ តែងតែភ្ជាប់ មកនូវកាស មួយមកនៅក្នុង ប្រអប់ស្រាប់ ដែលវាជាម៉ាក Samsung ផ្ទាល់។ តែថ្មីៗនេះ លេចលឺថា ក្រុមហ៊ុនយក្សខាងលើ​ ចង់កែប្រែនូវ កាស ដែលនឹងភ្ជាប់មក ជាមួយក្នុង ប្រអប់របស់ Galaxy S ជំនាន់ក្រោយនេះ។ កាស AKG ថ្មីនឹងត្រូវ យកមក ជំនួសនូវកាស Samsung ដែលពួកគេ ធ្លាប់តែដាក់ មកក្នុង ប្រអប់នោះ។

cover Final 1000x150 copy

ជាក់ស្តែងកាលពី ព្រឹត្តិការណ៍ MWC 2017 ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួននឹងភ្ជាប់ នូវកាស AKG មកស្រាប់ នៅក្នុងប្រអប់ របស់ស្មាតហ្វូនកំពូល ជំនាន់ក្រោយ របស់ខ្លួន ដែលកាសប្រភេទនេះ ត្រូវបាន ផលិតដោយ ក្រុមហ៊ុន Harman Kardon និង តម្លើងដោយ រោងចក្រ Harman International Industries ។ ដូច្នេះសម្រាប់ ប្រិយមិត្តដែល មានគម្រោងនឹង ទិញស្មាតហ្វូន ត្រកូល Galaxy S ជំនាន់ក្រោយនេះ ប្រាកដ ជាសប្បាយរីករាយ ជាមួយនឹង គុណភាពសម្លេង របស់កាសថ្មីជាក់ជា មិនខាន។ តោះទៅមើល រូបរាង កាសនេះ ទាំងអស់គ្នា៖

1 2 4

កាស AKG ថ្មីនេះវាពិតជាល្អនិង មានគុណភាព ដូចនេះ សម្រាប់ខ្ញុំពិត ជាសរសើរ ក្រុមហ៊ុន Samsung ដែលបាន ដាក់ភ្ជាប់មក នូវកាសថ្មីនេះ មកស្រាប់ ក្នុងប្រអប់តែម្តង។ មើលទៅសម្រាប់ ស្មាតហ្វូន Galaxy S ដែលជាម៉ូឌែល កំពូលរបស់ ក្រុមហ៊ុន Samsung ថ្មីនេះប្រាកដ ជាទទួល បានការគាំទ្រ ច្រើនជាក់ជា មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 8:46 AM, 20 March
  • ប្រភព: Sam Mobile
  • Tag: Accessories