ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    EVGA ទើប​នឹង​ប្រកាស​ចេញ Gaming Laptop ថ្មី មាន​កម្លាំង​ខ្លាំង!

EVGA ទើប​នឹង​ប្រកាស​ចេញ Gaming Laptop ថ្មី មាន​កម្លាំង​ខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើអ្នកចូលចិត្តកុំព្យូទ័រប្រាកដជាស្គាល់ម៉ាក eVGA ជាក់ជាមិនខាន ដែលម៉ាកនេះ មានផលិតផល កុំព្យូទ័រច្រើន សម្រាប់លក់ ក្នុងទីផ្សារ ពិសេសក្រាហ្វិច កាតតែម្ដង ដែលអាចជែង ជាមួយនឹងម៉ាក ល្បីៗផ្សេង ទៀតបាន។ លើសពីនេះ ទៅទៀត eVGA ក៏បានចេញកុំព្យូទ័រ យួរដៃពពួក Gaming ផងដែរ សម្រាប់អតិថិជន និងប្រកួតប្រជែង ក្នុងទីផ្សារ តែមិនមែនទីផ្សារ អាស៊ីអាគ្នេយ៍ ឬអាស៊ីនោះទេ ព្រោះផលិតផល របស់ EVGA ថ្លៃ ថែមទាំងមាន គុណភាពខ្ពស់ ទៀតផង។

1 2 3 Final 1000x150 copy

ជាក់ស្ដែង EVGA ទើបនឹងប្រកាសចេញ Gaming Laptop ស៊េរីថ្មីរបស់ខ្លួន មួយកាលពី ម្សិលមិញឈ្មោះថា SC17 ជាមួយរូបរាង រចនាបថទាក់ទាញ សាកសមជាកុំព្យូទ័រ មានកម្លាំងខ្លាំង បំពាក់មកជាមួយ ផ្នែករឹងខ្លាំងៗ ដូចខាងក្រោម៖

  • CPU Core i7-6820HK ល្បឿន 2.7GHz ឡើងទៅ 3.60GHz ទំហំ Cache 8MB
  • RAM DDR4 ទំហំ 32GB របស់ G.Skill ល្បឿន Bus ដល់ 2666MHz
  • អង្គផ្ទុកទិន្នន័យ ប្រភេទ SSD M.2 NVMe PCI-E ទំហំ 256GB
  • អង្គផ្ទុកទិន្នន័យ ប្រភេទ Hard Disk ទំហំ 1000GB រង្វិលជុំ 7200RPM Sata 6G
  • ក្រាហ្វិចកាត nVIDIA GeForce GTX 1070 8GB GDDR5
  • អេក្រង់ទំហំ 17.3 អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត​ 4K ជាអេក្រង់ IPS បំពាក់មកជាមួយ មុខងារ G-Sync អាចឲ្យក្រាហ្វិច រត់បានរលូន ដូចប៊ឺអញ្ចឹង
  • WiFi, Bluetooth 4.2
  • USB 3.0 ចំនួន 2
  • USB C ប្រភេទ 3.1 ចំនួន 1
  • HDMI ចំនួន 1
  • DisplayPort ចំនួន 2
  • ដំណើរការដោយ Windows 10 Home 64-bit

4 5 6

លក្ខណៈពិសេសរបស់ Gaming Laptop ជំនាន់ថ្មីរបស់ EVGA នេះគឺត្រង់ថា ម្ចាស់របស់វា អាចធ្វើការ Overclock ម៉ាស៊ីនបាន យ៉ាងងាយស្រួល តែម្ដង គឺអាច Overclock ទៅលើ CPU និង GPU បានយ៉ាងងាយស្រួល តាមរយៈ BIOS របស់ម៉ាស៊ីនស្រាប់ មិនចាំបាច់ប្រើ កម្ម​វិធីពីខាងក្រៅ ជួយនោះទេ ពិតជាពិសេស សម្រាប់អ្នកចង់បាន កុំព្យូទ័រ កម្លាំងខ្លាំង ហើយអាចបង្កើន កម្លាំងឲ្យកាន់តែ ខ្លាំងលើស ពីសមត្ថភាព ដែលចេញ ពីរោងចក្រ។ បច្ចុប្បន្ន SC17 នេះកំពុងដាក់លក់ ក្នុងទីផ្សារហើយ ក្នុងតម្លៃ 2550$ នៅក្នុងគេហទំព័រ EVGA ផ្ទាល់តែម្ដង ដែលប្រិយមិត្តមាន ចំណាប់អារម្មណ៍ អាចសិក្សាបន្ថែមកាន់តែ ស៊ីជម្រៅពីវាបាន ហើយកុម្ម៉ង់តាម​គេហទំព័រ​ផ្លូវការតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 7:51 AM, 19 March
  • ប្រភព: EVGA
  • Tag: កុំព្យូទ័រ