ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    លេង​ហ្គេម​ឬ​ប្រើ​កុំព្យូទ័រ​ត្រជាក់​ម្រាម​ដៃ​មែន​ទេ? អា​នេះ​អាច​ជួយ​បានណា!

លេង​ហ្គេម​ឬ​ប្រើ​កុំព្យូទ័រ​ត្រជាក់​ម្រាម​ដៃ​មែន​ទេ? អា​នេះ​អាច​ជួយ​បានណា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការលេងហ្គេមពេលស្លុងអារម្មណ៍ខ្លាំង រហូតភ្លេចអ្វីៗ ជុំវិញខ្លួន មានន័យថាយើង ផ្ដោតអារម្មណ៍ ខ្លាំងនៅពេល កំពុងលេង ពិសេសអ្នក លេងហ្គេម Online តែម្ដង ដែលពេលប៉ះគ្នា (Team Fight) ម្ដងៗ អ្នកខ្លះអាច នឹងក្ដៅខ្លួន ហើយខ្លះក៏ត្រជាក់ ចុងដៃចុងជើង ផងដែរ ទៅតាមតំបន់ និងអ្នក លេងផ្ទាល់ តែជាទូទៅ យើងសង្កេត ឃើញថា អ្នកលេងហ្គេមទូទៅ គឺក្ដៅខ្លួន ច្រើនជាង តែក៏មិនមែន មានន័យថាមិនមាន អ្នករងាដែរ។ ក្នុងនោះសម្រាប់អ្នក ដែលលេង ហ្គេមទៅ ហើយរងារនោះ ពិសេសត្រង់ ចំនុចម្រាម ដៃតែម្ដង គឺក្រុមហ៊ុន Envavo អាចជួយបាន ជាមួយនឹងឧបករណ៍ ថ្មីមាន ឈ្មោះថា Heatbuff។

១ Final 1000x150 copy

Heatbuff គឺជាឧបករណ៍ថ្មីស្រឡាងមួយ ជួយទៅដល់ Gamers ឬអ្នកប្រើប្រាស់ កុំព្យូទ័រទាំងអស់  ដែលរងារ ឬត្រជាក់ចុងដៃ ពេលកំពុង ប្រើប្រាស់ ដោយប្រើប្រាស់ Infrared Heater មកកម្ដៅ ចុងម្រាមដៃ របស់អ្នកប្រើប្រាស់ មិនឲ្យរងាបាន មិនក្ដៅរហូត ដល់អ្នកប្រើប្រាស់ ទ្រាំលែងបាន នោះទេ ថែមទាំង មិនបណ្ដាលឲ្យ ប៉ះពាល់ដល់ សុខភាពស្បែក ថែមទៀតផង។ ក្រុមហ៊ុន Envavo បានបញ្ជាក់ ប្រាប់ថា ម្ចាស់របស់ Heatbuff ទាំងអស់ អាចធ្វើការកែប្រែ និងកំណត់មុខងារ របស់វាបាន ទៅតាមការ ចង់បាន ដូចជាកម្ដៅ និងពេល វេលាជាដើម ដោយអាចរីករាយ បានគ្រប់ ពេលវេលា គ្មានសម្លេង រំខានសូម្បី តែបន្តិច។

២cover

បច្ចុប្បន្ន Heatbuff កំពុងស្ថិតនៅក្នុងគម្រោង ផលិតប៉ុណ្ណោះ បើបានជោគជ័យវា នឹងចេញលក់ ក្នុងទីផ្សារ ឆាប់ៗក្នុងតម្លៃ 71$ តែប្រហែលជា ត្រូវប៉ាន់តែនៅប្រទេស នៅប៉ែកអឺរ៉ុប ឬប្រទេសធ្លាក់ ទឹកកកប៉ុណ្ណោះ នៅស្រុកខ្មែរ 99% ហើយដឹងតែ អត់ត្រូវ ព្រោះបើ បានលេង ឬប្រើកុំព្យូទ័រ ក្នុងម៉ាស៊ីន ត្រជាក់គឺដឹងតែ អេមហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 7:39 AM, 19 March
  • ប្រភព: Slash Gear
  • Tag: Accessories