ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Huawei P10 Lite ចេញ​ជា​ផ្លូវ​ការ​ហើយ មាន​រូប​រាង​ខុស​ពី P10 ឆ្ងាយ និង​ធូរ​ថ្លៃ​ទៀតផង

Huawei P10 Lite ចេញ​ជា​ផ្លូវ​ការ​ហើយ មាន​រូប​រាង​ខុស​ពី P10 ឆ្ងាយ និង​ធូរ​ថ្លៃ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារ ខេមបូរីផត យើងខ្ញុំ ក៏ធ្លាប់បាន ចេញពត៌មាន ដល់មិត្តអ្នកអាន រួចមកហើយ អំពីការ លេចធ្លាយ ដាក់ បង្ហាញស្ងាត់ៗ នៅប្រទេស ហូឡង់ និងអ៊ីតាលី ដែលជាការ ដាក់បង្ហាញ Huawei P10 Lite។ ដោយពត៌មាននេះ គឺដូចការ រំពឹងទុកមែន ទីបំផុត Huawei ចេញ Huawei P10 Lite ជាផ្លូវការ។ សម្រាប់ ការចេញ ស៊េរីក្រោយ នៃ Huawei P10 Lite  នេះផងដែរ គឺគ្រាន់ មានការស្រដៀង តែឈ្មោះ នោះទេ ប៉ុន្តែ​ រូបរាង និងលក្ខណៈសម្បត្តិ គឺ ឃើញថាខុស គ្នាច្រើន។

cover Final 1000x150 copy

ក្រុមហ៊ុន Huawei នឹងធ្វើការ ដាក់លក់ សម្រាប់ P10 Lite នេះអាចត្រឹមតែ 300 ​ដុល្លារ ជាងប៉ុណ្ណោះ ដូច្នេះលក្ខណៈសម្បត្តិ ក៏ទៅតាម នឹងផងដែរ។ ប៉ុន្តែលក្ខណៈសម្បត្តិរបស់​វា ក៏មិនអន់ណាស់ ណាដែរ ពោលវានឹង ប្តូរទៅប្រើ កាមេរ៉ាដែលមានស៊ិនស័រ ថ្មី ទំហំ 12 មេហ្គាភិចស៊ែល f2.2 នឹងមានតែមួយ គ្រាប់ទេ មិនមែនជា កាមេរ៉ាភ្លោះអ្វីឡើយ ហើយក៏មិនមែន ជាកាមេរ៉ា សហការជាមួយ Leica ដូចទៅនឹង P10 និង P10 Plus ទៀតឡើយ។ រីឯ​រ៉េមទំហំ 4GB សម្រាប់អង្គ ផ្ទុកទិន្នន័យ 32GB មានស៊ីភីយូ Kirin 658 និង ក្រាហ្វិចកាត Mali-T830MP2  បើនិយាយពី ថាមពលថ្ម គឺសាកសម អោយយើងលេង ពេញមួយថ្ងៃបាន គឺទំហំ 3000 mAH។ អ្វីដែលពិសេសម្រាប់ Huawei P10 Lite គឺ ក្រុមហ៊ុន Huawei បានដាក់ បញ្ចូលមុខងារ Portrait Selfie សម្រាប់ កាមេរ៉ាខាងមុខ 8 មេហ្កាភិចសែល ដែលធ្វើអោយការ selfie កាន់តែច្បាស់ ហើយឡូយជាង មុនទៀតផង។  គួរអោយស្តាយ ត្រង់ថាវា នៅតែមាន កាមេរ៉ាមួយ គ្រាប់ដដែល ហើយ​ទ្រនាប់ ស្កេនម្រាមដៃវិញ គឺនៅតែ ស្ថិតនៅ ផ្នែកខាងក្រោយ

pic 1

ស្មាតហ្វូន Huawei P10 Lite នឹងធ្វើការ ចេញលក់ជាផ្លូវការ មុន Huawei P10 និង P10 Plus គឺនៅចុងខែ នេះហើយ គឺថ្ងៃទី​ 31​ ខែមិនា នេះតែម្ដង។ ជាចុងក្រោយ នេះ Huawei P10 Lite មិនមែនជាជំរើស សម្រាប់គ្រប់គ្នា នោះទេ តែ បើប្រសិនបើស្រលាញ់ ប្រេន Huawei វាចូលចិត្ត រូបរាងស្អាត និងតម្លៃសមរម្យ នោះមិត្ត អ្នកអានអាចធ្វើការ ពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:30 AM, 18 March
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ