ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OPPO ត្រៀម​ប្រកាស​ស្មាតហ្វូន​ពីរ​ម៉ូឌែល​ក្នុង​សប្តាហ៍​ក្រោយ ជាមួយ​នឹង​កាមេរ៉ា​មុខ​ដល់​ទៅពីរ

OPPO ត្រៀម​ប្រកាស​ស្មាតហ្វូន​ពីរ​ម៉ូឌែល​ក្នុង​សប្តាហ៍​ក្រោយ ជាមួយ​នឹង​កាមេរ៉ា​មុខ​ដល់​ទៅពីរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន OPPO ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតនូវ ស្មាតហ្វូនដែលមាន កាមេរាស្អាតគួរ ឱ្យកោតសរសើរ នោះទើបតែ ផ្ទុះនូវពត៌មាន ពីស្មាតហ្វូនថ្មី ដែលនឹង មកអុកឡុក ទីផ្សារឆាប់ៗនេះ។ សម្រាប់ស្មាតហ្វូន ស្រឡាយ F គឺជាស្មាតហ្វូនម៉ូឌែល ខ្ពស់មូយរបស់ ក្រុមហ៊ុន ខាងលើនេះ ដែលមានការ គាំទ្រយ៉ាង ច្រើនពីសំណាក់ អ្នកគាំទ្រ។ ថ្ងៃនេះ សារពត៌មាន ក្រៅស្រុកមួយបាន បង្ហើបថានៅក្នុង សប្តាហ៍ក្រោយនេះ OPPO នឹងធ្វើការប្រកាស បង្ហាញនូវ ស្មាតហ្វូនដល់ ទៅពីរម៉ូឌែល ស្របគ្នាគឺ F3 និង F3 Plus ។

cover Final 1000x150 copy

Selfie Expert ជារហ័សនាមរបស់ ស្មាតហ្វូនត្រកូលនេះ ហើយមើល ទៅសម្រាប់ ស្មាតហ្វូនស៊េរី ថ្មីនេះវានឹងកាន់ តែគួរឱ្យចាប់ អារម្មណ៍ជាងមុន ទៅទៀត។ តាមរយៈសារពត៌មាន ដដែលនេះ បានធ្វើការបង្ហើប បន្ថែមនូវលក្ខណៈ សម្បត្តិដ៏គួរឱ្យ ចាប់អារម្មណ៍ ដោយក្រុមហ៊ុនបាន ធ្វើការបំពាក់នូវ កម្លាំងម៉ាស៊ីន និងសមត្ថភាព ថ្មីៗជាច្រើន។ ប៉ុន្តែលក្ខណៈសម្បត្តិដែល បែកធ្លាយនេះ វាមានតែ មូយម៉ូឌែល​ប៉ុណ្ណោះគឺ F3 Plus រីឯ F3 វិញនៅពុំទាន់ មានការ បង្ហើបអ្វីនោះទេ។

តាមរូបភាព លក្ខណៈសម្បត្តិ នេះត្រូវបានបែក​ធ្លាយពី GFXBench ដែលលេខ ម៉ូឌែលនោះ គឺ CPH1613 ឫ F3 Plus នេះឯង។ ឈីប Qualcomm SD 653 SoC និង ក្រាហ្វិចកាត Andreno 510ត្រូវបានបំពាក់ មកជាមួយ ដែលឈីបនេះ វាមានល្បឿន គួរសមគឺ 1.9GHz ( Octa Core CPU) អមដោយ រ៉េមទំហំ 4GB និងអង្គផ្ទុក ទិន្នន័យក្នុង ម៉ាស៊ីន 64GB ហើយក៏ អាចបន្ថែម អង្គចងចាំ ក្រៅបានដែរ ជាប្រភេទ MicroSD។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ នោះគឺកាមេរាមុខ ទំហំ 16MP ដល់ទៅពីរ និងមានមុខងារជំនួយ មានប្រយោជន៍ ជាច្រើន ។ ចំពោះកាមេរ៉ាក្រោយ របស់វាគឺមានទំហំ ប៉ុនគ្នាអមដោយ មុខងារជំនួយ ដូចជា Auto Focus ,Face detection ,Flash , HDR Photo & Touch Focus ។ តែខ្ញុំនៅតែឆ្ងល់ OPPO ដែលនៅតែ ប្រើប្រព័ន្ធ ដំណើរការដែលមិនទាន់ សម័យកាលព្រោះ គេចេញដល់ Android Nougat 7.0 ហើយតែ F3 Plus បែរជាដំណើរការដោយ Android 6 ទៅវិញ។ ចំពោះកម្លាំងថ្ម របស់ F3 Plus វិញក៏មិនតូច ដែរដោយវា មានថ្មទំហំ 4,000mAh ឯណោះចំណែក បច្ចេកវិទ្យាសាកថ្មវិញ ក៏អាចនឹងលឿន ជាមុនផងដែរ។

2

ចំពោះតម្លៃនិង ថ្ងៃដាក់លក់ពុំត្រូវបាន បង្ហើបនោះទេតែប្រហែល ជាមាន ដាក់លក់មិន ហួសពី ពីរសប្តាហ៍ក្រោយ នោះទេ។ តែសម្រាប់ ទីផ្សារនៅ ប្រទេសយើង នៅមិនទាន់ ច្បាស់ថា ពេលណា នឹងមានដាក់លក់ នៅឡើយ នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 11:24 AM, 18 March
  • ប្រភព: Gizmo China
  • Tag: ទូរស័ព្ទ