ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ Poster របស់ Galaxy S8 មួយ​ទៀត​ហើយ

លេច​ចេញ Poster របស់ Galaxy S8 មួយ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung បានត្រៀមខ្លួន​រួច​ហើយ ក្នុង​ការ​ដាក់​បង្ហាញ Galaxy S8 នៅ​ថ្ងៃ​ទី 29 មីនា​ខាង​មុខនេះ ដែល​នេះ​គឺ​ជា​ព្រឹត្តិការណ៍ ដ៏​ធំ​និង​ពិសេស​ប្រចាំ​ឆ្នាំ​មួយ មិន​គួរ​មើល​រំលង​ឡើយ។ ដូចយើងដឹងហើយថា Samsung តែង​តែ​ចង់​បោះ​ជំហ៊ាន​អោយ​វែង ជាង​គូរប្រជែងរបស់ ខ្លួនជានិច្ច ហេតុដូច្នេះហើយ Galaxy S8 ដែល​នឹង​បង្ហាញ ខាងមុខនេះ នឹងមិនត្រឹមតែមាន រចនាថ្មីខុសពីទូរស័ព្ទ ទូទៅទាំងស្រុងនោះទេ តែ​ក្រុមហ៊ុន​ក៏​នឹងបង្កប់ បច្ចេកវិទ្យាថ្មីៗជាច្រើន ដែលពិបាកនឹងរកគូរប្រៀបផ្ទឹមបានឡើយ។ ខណៈ​ព្រឹត្តិការណ៍ ដាក់បង្ហាញ នេះជិតឈានជើងមកដល់នោះ ថ្ងៃនេះ វាបានលេចចេញ Poster ថ្មីមួយទៀត បន្ថែម​ពីលើ Poster លេចចេញលើកមុន ដែលមិនត្រឹមតែបង្ហាញ ពីពណ៌ថ្មីៗដូច Power Ranger នោះ​ទេ តែវាក៏បង្ហាញពីផ្ទៃអេក្រង់ លាតដ៏ធំ និងកោតនៅជ្រុងទាំងបួន យ៉ាងពិសេសផងដែរ។

cover

C7GKrE-VAAAWPDe

Final 1000x150 copy

នៅក្នុងរូប Poster ខាងលើនេះ Samsung ចង់សង្កត់ខ្លាំងទៅលើ អេក្រង់កោងបត់ចុះក្រោម និង​ទាល​នៅ​ជ្រុង​ទាំង​បួន។ រចនាបទនេះ គឺប្លែក និងថ្មីមែនទែន ហើយវាទំនងជា នឹងមានភាពទាក់ទាញខ្លាំង ណាស់​នៅ​ពេលដែល បង្ហាញខ្លួន។ នៅលើ Poster នេះទៀតសោត ក៏បានបង្ហាញពីកាលបរិច្ឆេទ ដែល​យើង​អាច​រក​ទិញបានដែរ គឺនៅកំឡុងចុងខែ មេសាឆ្នាំ 2017 ហេតុដូច្នេះហើយ វាអាចមានអត្ថប្រយោជន៍​ដល់​អ្នក គាំទ្រ ដែលអាចសន្សំលុយចាប់ពីឥលូវនេះបាន។

ពួកយើងពិតជាមិនអាច រង់ចាំដល់ថ្ងៃ ដាក់បង្ហាញ Galaxy S8 នោះទេ ព្រោះអីក្រុមហ៊ុន បាន​សំងំ​ផលិត​វា យ៉ាងទុកដាក់បំផុត ហើយទូរស័ព្ទនេះ ក៏នឹងជារបស់ប៉ះប៉ូវ សម្រាប់អ្នកដែលបានទិញ Galaxy Note 7 ផង​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 4:25 PM, 17 March
  • ប្រភព: Sammobile
  • Tag: ទូរស័ព្ទ