ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Surface Book 2 ត្រៀម​​ចេញ​​នៅ​​ពេល​​ឆាប់ៗ​​នេះ​​ហើយ​ អាច​​បាត់​​មុខងារ​​សំខាន់​​ធ្លាប់​​មាន​លើ​ស៊េរី​ចាស់ខ្លះ

Surface Book 2 ត្រៀម​​ចេញ​​នៅ​​ពេល​​ឆាប់ៗ​​នេះ​​ហើយ​ អាច​​បាត់​​មុខងារ​​សំខាន់​​ធ្លាប់​​មាន​លើ​ស៊េរី​ចាស់ខ្លះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ ឆ្នាំ នេះផងដែរក្រុមហ៊ុន Microsoft ពុំបាន​បង្អង់​យូរ​ផង​ដែរ សម្រាប់ ការ​ចេញ​អាវុធ​ពិសេស​នូវ​ដើម​ឆ្នាំ​នេះ។ គឺថ្មីៗ​នេះ​ផង​ដែរ តាម​​ប្រភព មួយ​ចំនួន បាន​រាយការណ៍ មកថា Microsoft គ្រោង​នឹ​ង​ចេញ​កុំព្យូទ័រ ស៊េរីថ្មី​នៅ​ចុង​ខែ​នេះ​ហើយ។ ពោលគឺ អាចជាកុំព្យូទ័រយួរដៃ​ ស៊េរី​ ថ្មីគឺ Surface Book 2។ ដោយ​ការចេញ Surface Book ជោគជ័យ ច្រើននៅឆ្នាំមុន​ ដូច្នេះ​ច្បាស់ហើយថាក្រុមហ៊ុន Microsoft នៅតែ​បន្ត​ត្រកូល Surface Book ដដែល​សម្រាប់ឆ្នាំថ្មីនេះ។

cover

Final 1000x150 copy

តាមប្រភពលេចធ្លាយអោយបានដឹងថា​ លើក​នេះ Surface Book 2 លែ​ងមាន​ការ​ដក ដាក់ អេក្រង់ ចេញ​ពី Keyboard ទៀតហើយ គឺជាប់គ្នារហូតតែម្ដង ដូច្នេះហើយវាមិនអាចប្រើវាបាន​ពីរ តួអង្គដូច Surface Book ស៊េរីមុនទៀតឡើយដោយវាអាចដើរតួ ជាថេប្លេត ផងនិងកុំព្យូទ័រផង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វានៅតែអាចអោយយើង បត់បែន អេក្រង់ ដល់ 360 ឌឺក្រេដដែល។ សម្រាប់ Surface Book 2 ​នេះ​ នឹងមាន​ការបំពាក់នូវ បន្ទះឈីប CPU ជំនាន់ទី 7 ទៀតផង ដោយក្រុមហ៊ុន Intel ធ្លាប់​បាន​ប្រាប់ ជាផ្លូវការរួចមកហើយ CPU ជំនាន់ទី 7 និងត្រូវ បំពាក់លើ Surface Book 2។ ក្រុមហ៊ុន Microsoft អាចនឹងបំបាត់មុខងារសំខាន់​មែនតែ ផ្ទុយ​ទៅវិញ ក្រុមហ៊ុន Microsoft បែរជា​បន្ថែម​នូវ​កម្លាំង​ម៉ាស៊ីន​អោយ​លឿន​ជាងមុន ដោយប្រើប្រាស់ បន្ទះឈីប CPU ដូចយើងខ្ញុំជំរាប នៅខាងលើនេះ ដែល Kaby Lake ដែលជាជំនាន់ទី 7 នេះវាខ្លាំងជាង Skylake ទៅទៀត ដោយ Skylake អាច refresh in shape ត្រឹមតែពាក់កណ្ដាល នៃ Intel Kaby Lake ប៉ុណ្ណោះ។ សម្រាប់រូបរាង នឹងតួខ្លួន វិញនឹងអាច​មាន​ការ ស្រោបដោយលោហៈ អាលុយមីញ៉ូមផងដែរ ធ្វើអោយវាមានភាពរឹងមាំ និង​មិនងាយ​បាក់បែក។

1

សរុបសេចក្ដីមកនេះគ្រាន់ តែ ជាពត៌មានបង្ហើបអោយដឹងខ្លះៗ ប៉ុណ្ណោះ ដោយយើងមិនទាន់អាចយកជា​ការ​ទាំងស្រុងបានឡើយ ប៉ុន្តែ យើងអាចរង់ចាំមើលទាំងអស់គ្នានៅចុង ខែនេះ រឺ ដើម ខែក្រោយ ដែល Microsoft គ្រោងនឹងចេញកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួននោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:54 PM, 17 March
  • ប្រភព: technobuffalo
  • Tag: កុំព្យូទ័រ