ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែភាព​យន្ត Venom (បិសាច​ខ្មៅ) របស់ SONY នឹង​វិ​ល​ត្រឡប់​មក​វិ​ញ​នៅ​ឆ្នាំ​ក្រោយ

ខ្សែភាព​យន្ត Venom (បិសាច​ខ្មៅ) របស់ SONY នឹង​វិ​ល​ត្រឡប់​មក​វិ​ញ​នៅ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គ្រាន់តែឃើញរូបភាពរបស់អត្ថបទពត៌​មាន​ប្រិយមិត្តប្រាកដ​ជា​ធ្លាប់​បាន​ឃើញ ឬ​ទស្សនា​ខ្សែភាពយន្ត​ដែល​ទាក់​ទង​នឹង​បិសាច ដែល​ពិភពលោកស្គាល់ឈ្មោះថា Venom ជាក់ជាមិនខាន ដែលបិសាចនេះ វា​បាន​លេចមុខមាត់ជាលើកដំបូងបំផុតនៅក្នុងខ្សែភាពយន្តបុរសពីងពាង (Spider-Man 3) ហើយក៏បាន​បាត់​មុខមាត់ពីខ្សែភាពយន្តខ្នាតធំអស់ជាច្រើនឆ្នាំផងដែរ។ យ៉ាងណាមិញម្ចាស់ ហើយក៏ជាអ្នកផលិត​បិសាច Venom នេះបានប្រកាសហើយថា Venom នឹងវិលត្រឡប់មកវិញឆាប់ៗខាងមុខនេះឯង ដោយ​ក្រុមហ៊ុន SONY ត្រៀមដាក់វាបញ្ចូលក្នុងខ្សែភាពយន្តខ្នាតធំត្រៀមនឹងមកដល់ឆ្នាំក្រោយ។

1cover

Final 1000x150 copy

ការវិលត្រឡប់មកវិញរបស់ Venom គឺជាការផលិតខ្សែភាពយន្ត ដែលផ្ដោតសំខាន់ទៅលើបិសាច​នេះ​តែម្ដង តែមិនមែនយក Venom ធ្វើជាតួរឯកនោះទេ គឺនៅតែដើរតួជាបិសាចចិត្តអាក្រក់ដដែល រីឯ SONY នៅមិនទាន់បានប្រកាសប្រាប់ឲ្យយើងបានដឹងនោះទេថា តើខ្សែភាពយន្តថ្មីនោះមានចំណង​ជើង​អ្វី ហើយនិយាយអំពីអ្វីឲ្យប្រាកដនោះទេ គ្រាន់តែដឹងថា វានឹងមកដល់នៅថ្ងៃទី 5 ខែ​តុលា ឆ្នាំ 2018 ដោយ​សាច់រឿងទាំងមូលត្រូវដឹងនាំថតដោយលោក Alex Kurtzman។

សម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្ត Spider-Man វគ្គ​ 3 ប្រាកដជានៅចាំបិសាចមួយនេះ ហើយបើប្រិយមិត្តខ្លះនៅមិនទាន់បានដឹងនោះ អាចរង់ចាំទស្សនាខ្សែភាពយន្តរបស់បិសាចនេះម្ដងទៀត ដែល​ត្រៀម​លេចខ្លួនក្នុងឆាកអន្តរជាតិនាឆ្នាំក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:46 PM, 17 March
  • ប្រភព: SONY
  • Tag: ភាពយន្ត