ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone ដែល​មាន​រចនា​បថ​បែប​កុំព្យូទ័រ Mac បុរាណ​នេះ មាន​តម្លៃ​ជិត 2000 ដុល្លារ​ឯណោះ

iPhone ដែល​មាន​រចនា​បថ​បែប​កុំព្យូទ័រ Mac បុរាណ​នេះ មាន​តម្លៃ​ជិត 2000 ដុល្លារ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញការរចនា ទូរស័ព្ទ iPhone បែប Limited Edition ជាច្រើន ដូចជាជំនួស ដោយតួខ្លួនស្រោបដោយ ប្លាទីន ស្រោបដោយមាស ត្បូង និងពេជ្រជាដើម ដែលពួកវា ក៏មានតម្លៃ ខ្ពស់ខ្លាំង ផងដែរ ចន្លោះពី 5000 ដុល្លារ សហរដ្ឋអាមេរិច ដល់ខ្ទង់សែន ដុល្លារឯណោះ។ ដោយឡែក នៅពេលថ្មីៗ នេះក្រុមហ៊ុន ColorWare បាននាំយក រចនាបថ នៃកុំព្យូទ័រ Macintosh ជំនាន់ដំបូង គេបង្អស់ មកច្របាច់បញ្ចូលគ្នា ជាមួយនឹង តួខ្លួនរបស់ iPhone 7 Plus ដែលជាលទ្ធផល គឺវាមានភាពប្លែក មែនទែន។

cover Final 1000x150 copy

ទូរស័ព្ទដែលបានរចនាយ៉ាងពិសេស និងមានចំនួន កំណត់នេះ ត្រូវបានកែច្នៃ ចេញពី iPhone 7 Plus វិញ ដែលមាន អង្គផ្ទុកទិន្នន័យ 256GB ហើយយើងក៏ អាចប្រើប្រាស់ បានគ្រប់សេវា ផងដែរ (unlocked)។ តម្លៃលក់ជាធម្មតា របស់វាគឺ ជិត 1000$ តែសម្រាប់ម៉ូឌែល ដែលបាន កែច្នៃនេះវិញ ក្រុមហ៊ុន បានដាក់ លក់វាថ្លៃ 1899$។ រចនាបថ របស់វានេះ ត្រូវបានទាញ យកចេញពី កុំព្យូទ័រជំនាន់ ដំបូង របស់ Macintosh វិញ ដែលសំបក ខាងក្រោយ ជាសារធាតុ ប្លាស្ទិករាងគ្រាត មានឆ្នូតៗ នៅសងខាង ហើយអ្វីដែល ពិសេសនោះ គឺមានឡូហ្គោ រូបផ្លែប៉ោម ប្រាំពីរពណ៌។ ទូរស័ព្ទនេះ នឹងដាក់លក់ ក្នុងចំនួនតិចតួច ប៉ុណ្ណោះ ហើយសម្រាប់ទូរស័ព្ទ 25 គ្រឿងដំបូងក៏ នឹងមានលិខិត បញ្ជាក់ជាពិសេស ផងដែរ។ ទូរស័ព្ទនេះ មិនបាន បង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ ទូទៅនោះទេ ពោលវាពិសេស សម្រាប់ អ្នកចូលចិត្តធ្វើការ ប្រើប្រាស់ទូរស័ព្ទ ដែលប្លែក ខុសគេ។​ អ្វីដែល ធ្វើអោយ ទូរស័ព្ទនេះ កាន់តែចម្លែកខុស គេនោះ គឺត្រង់ថា ទូរស័ព្ទនេះមើល ខាងក្រៅ វាមិន ប្រណិតដូច Limited Edition ដទៃនោះទេ ពោលវាមាន ភាពចាស់ បុរាណទៅវិញ។

20588-22572-fg-l

ផលិតផល Apple គឺជាផលិតផលមួយ ដែលមានគេ ប្រើប្រាស់ច្រើន ជាងគេ ហើយវាក៏ ងាយស្រួល ក្នុងការ តុបតែងលំអរ (Customize) ផងដែរ។ យើងមិន ត្រឹមតែអាច ប្រើជាមួយ Case រឺស្រោមទូរស័ព្ទ ស្អាតៗ ប៉ុណ្ណោះទេ តែយើងក៏អាច ធ្វើការប្តូរ តួខ្លួនយ៉ាង ងាយស្រួលផងដែរ ដែលនេះខុសប្លែក ពីទូរស័ព្ទ ដទៃទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:23 AM, 17 March
  • ប្រភព: Colorware
  • Tag: ទូរស័ព្ទ