ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ទី​បំផុត Transformers 5 ចេញ​ឈុត​ខ្លី​ទី​ពីរ​ហើយ ថែម​តួ​អង្គ​ក៏​ថ្មី​និង​ក្មេងទៀត

ទី​បំផុត Transformers 5 ចេញ​ឈុត​ខ្លី​ទី​ពីរ​ហើយ ថែម​តួ​អង្គ​ក៏​ថ្មី​និង​ក្មេងទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ត Transformers ជាប្រភេទរឿង វិទ្យាសាស្រ្ត បែបច្នៃប្រឌិត ដែលមាន អ្នក គាំទ្រច្រើន នាពេលកន្លង មករហូតមក ដល់ពេលនេះ ដោយសារតែ ឈុតឆាកប្លែកៗ សង្គ្រាម មនុស្សយន្ត និងមនុស្ស កក្រើកក្នុង ភពមនុស្ស។ ពេលនេះបាន ចេញឈុតខ្លី លើកទីពីរ ក្នុងវគ្គចុងក្រោយ Transformers: The Last Knight ដែលយើង ធ្លាប់ឃើញថា Optimus Prime ដែលជាតួ សំខាន់ក្នុងរឿង បែរជាក្លាយ ជាតួអង្គ ចិត្តអាក្រក់ ទៅកំទេច មនុស្សយន្ត ដទៃ ដែលជាមិត្តភក្ភិ របស់ខ្លួន ដូចជា Bumble Bee ទៅវិញ។ តែឈុតខ្លីទីពីរ នេះគឺមិនមែន នោះឡើយ គឺហាក់បីដូចជា ក្រុមមនុស្សយន្តផ្សេង មក គ្រប់គ្រង ខួក្បាល របស់ Optimus Prime ទៅវិញទេ អ្វីដែលកាន់តែ អស្ចារ្យនោះ គឺមានក្មេង ៗ និងថែមតួអង្គ ក្មេងស្រីទៀត ផងដែរ ជាតួអង្គ ប្រយុទ្ធជាមួយ នឹង មនុស្សយន្តអាក្រក់ធំៗ​ ដែលចង់ មកបំផ្លាញ ភពផែនដី ដោយមិនញញើត កោតខ្លាចបន្តិច សោះ។

cover Final 1000x150 copy

រឿងនេះដឹកនាំដោយលោក Michael Bay និងចូលរួម សម្តែងដោយ លោក Mark Wahlberg ដើរតួ Cade Yeager, Isabela Moner ដើរតួ Izabella, Josh Duhamel ដើរតួ Colonel William Lennox, Peter Cullen ដើរតួ Optimus Prime និងតួអង្គច្រើនទៀត។

ឈុតខ្លីខាងក្រោម៖

ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំង នៅសហរដ្ឋអាមេរិច មុនគេ ក្នុងថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2017 ខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:11 AM, 17 March
  • ប្រភព: YouTube
  • Tag: ភាពយន្ត