ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្ងាត់ៗ​ Huawei P10 Lite លួច​បង្ហាញ​ខ្លួន ដែល​មាន​រូប​រាង​កាន់​តែ​ប្រណិត ខ្លាំង និង​ធូរថ្លៃ

ស្ងាត់ៗ​ Huawei P10 Lite លួច​បង្ហាញ​ខ្លួន ដែល​មាន​រូប​រាង​កាន់​តែ​ប្រណិត ខ្លាំង និង​ធូរថ្លៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Huawei P9 Lite ក៏ជា​ទូរស័ព្ទ​ដ៏​ពេញ​និយម​បំផុត​មួយ​ដែរ នៅ​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ក្នុង​ឆ្នាំ 2016 ព្រោះ​វា​មិន​ត្រឹ​ម​តែ​មាន តម្លៃ​ធូ​រ​ថ្លៃ​ជាង ទូរស័ព្ទ​ទូទៅ​នោះទេ ក៏ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិ ល្អ​លេច​ធ្លោ​គួរ​អោយ ពិចារណា​ផង​ដែរ ដូចជារូបរាង ប្រណិត អេក្រង់ Full HD, មានទ្រនាប់ស្កេន ម្រាមដៃ កម្លាំង​ម៉ាស៊ីន​ល្អ និងកាមេរ៉ាច្បាស់ល្អ ជាដើម។ យ៉ាងណាមិញ មកដល់ពេលនេះ Huawei នៅមិនទាន់ បាន​ដាក់​បង្ហាញ P10 Lite ជាផ្លូវការ នៅឡើយទេ ដែលវាអាចនឹងធ្វើ អោយរង់ចាំប្រើប្រាស់ ស្មាត​ហ្វូន​ដែល​មាន តម្លៃធូរថ្លៃពីក្រុមហ៊ុននេះ មានភាពអន្ទះសារបាន។

cover

Final 1000x150 copy

ស្ងាត់ៗ ក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញ Huawei P10 Lite នៅប្រទេសអ៊ីតាលី និង ហូឡង់ ដែលនៅក្នុងនោះ យើងក៏បានឃើញរូបរាង និងលក្ខណៈសម្បត្តិ យ៉ាងច្បាស់របស់ ទូរស័ព្ទនេះផងដែរ។ ដូចគ្នាទៅនឹង P10/ P10 Plus ដែរ ពោលម៉ូឌែលធូរថ្លៃនេះ វាមានតួខ្លួន ស្រោបដោយកញ្ចក់ នៅផ្នែក​ខាង​ក្រោយ យ៉ាងប្រណិត តែគួរអោយស្តាយ ត្រង់ថាវានៅតែមាន កាមេរ៉ាមួយគ្រាប់ដដែល ហើយ​ទ្រនាប់ ស្កេនម្រាមដៃវិញ គឺនៅតែស្ថិតនៅ ផ្នែកខាងក្រោយ។ ក្រឡេកទៅមើល​ លក្ខណៈសម្បត្​តិ​របស់​វាវិញ ក៏មិនអន់ដែរ ពោលវានឹងប្តូរទៅប្រើ កាមេរ៉ាដែលមានស៊ិនស័រថ្មី ទំហំ 12 មេហ្គាភិចស៊ែល f2.0 មាន​រ៉េមទំហំ 4GB មានស៊ីភីយូ Kirin 655 និងថ្មទំហំ 3000 mAH។

gsmarena_005

សង្ឃឹមថាឆាប់ៗនេះ ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញ P10 Lite ជាសាធារណៈទៅចុះ​ ហើយក៏នឹងមាន​លក់​​ក្នុង​ពេលឆាប់ៗនេះដែរ ព្រោះទូរស័ព្ទដែលមានតម្លៃនឹងមិនលើស 300$ មួយនេះ វាមាន​លក្ខណៈ​ពិសេសច្រើន គួរអោយចាប់អារម្មណ៍ មិនត្រឹមតែរូបរាង របស់វានោះទេ។ តែវាក៏បាន ផ្លាស់ប្តូរ កាមេរ៉ា​អោយ​កាន់​តែល្អខ្លាំង ជាងមុន មិនថា មុខរឺក្រោយនោះទេ ហើយវាក៏មានបច្ចេកវិទ្យា សាកថ្ម និងទ្រនាប់​ស្កេនម្រាមដៃលឿនផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 1:29 PM, 16 March
  • ប្រភព: GSMareana
  • Tag: ទូរស័ព្ទ