ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD Ryzen 5 ត្រៀម​ចេញ​ខែ​មេសា​នេះ! CPU មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​អ្នក​មាន​ថវិកា​មធ្យម

AMD Ryzen 5 ត្រៀម​ចេញ​ខែ​មេសា​នេះ! CPU មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​អ្នក​មាន​ថវិកា​មធ្យម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចុងខែកុម្ភៈឆ្នាំ 2017 កន្លងទៅថ្មីៗនេះ AMD បានប្រកាស ចេញកំពូល CPU ឈ្មោះ Ryzen ថ្មីរបស់ខ្លួន ដែលជាការ វិលត្រឡប់ចូល ទីផ្សារយ៉ាង ខ្លាំងក្លា ម្ដងទៀត បន្ទាប់ពី CPU របស់ AMD ចាញ់កូដរបស់ Intel ជាច្រើនឆ្នាំកន្លងមក ដោយលើកនេះ AMD បានលេងយ៉ាង ចាស់ដៃហើយ សម្រាប់ប្រកួតប្រជែង យ៉ាងស្វិតស្វាញ ជាមួយ CPU ជាច្រើនលេខ របស់ Intel ដោយ AMD ចេញ CPU ទៅតាមទឹកលុយ របស់អតិថិជន ផងដែរ ដោយចែកចេញ ជាស៊េរី Ryzen 7, Ryzen 5 និង Ryzen 3។

1cover Final 1000x150 copy

ជាក់ស្ដែង Ryzen 7 ដែលស្ថិតនៅក្នុងតារាងកំពូល ដូចទៅនឹង Core i7 នោះត្រូវបានចេញ លក់ក្នុងទីផ្សារ អន្តរជាតិកាល ពីដើមខែមីនា កន្លងទៅថ្មីៗនេះ ផងដែរ ចំនែក Ryzen 5 ក៏ត្រៀមចេញ ជាបន្តបន្ទាប់ ផងដែរ ដែលវាប្រៀបបាន ដូចទៅនឹង Intel Core i5 អញ្ចឹងដែរ ហើយប្រភពពត៌មាន ចុងក្រោយគេ បានចេញផ្សាយ ឲ្យដឹងថា ឈីប CPU Ryzen 5 នឹងចេញលក់ ផ្លូវការ នៅថ្ងៃទី 11 ខែមេសា ខាងមុខ នេះឯង មិនយូរនោះទេ ដោយវាគឺជា CPU ផ្ដោតសំខាន់បំផុត សម្រាប់អតិថិជន មានថវិកា តិច (Low Budget) ចង់ធ្វើការ Build​ កុំព្យូទ័រ កម្លាំងមធ្យមមួយ។

2 3

ជាមួយ Ryzen 5 ក្រុមហ៊ុន AMD ក៏បានចេញលេខ ទៅតាមកម្លាំង របស់វានីមួយៗ ផងដែរ ដោយចែកចេញ ជា 4 លេខ និងមាន តម្លៃដូចជា៖

  • Ryzen 5 1400 តម្លៃ 169$ (4 Cores – 8 Threads)
  • Ryzen 5 1500X តម្លៃ 189$ (4 Core – 8 Threads)
  • Ryzen 5 1600 តម្លៃ 219$ (6 Cores – 12 Threads)
  • Ryzen 5 1600X តម្លៃ 249$ (6 Cores – 12 Threads)

ហើយខាងក្រោម Cambo Report ចង់បង្ហាញអំពីលក្ខណៈសម្បត្តិ ត្រួសៗរបស់ Ryzen 7 និង 5 ឲ្យប្រិយមិត្ត បានដឹងបន្ថែម ងាយស្រួល ប្រៀបធៀប៖

  1. Ryzen 7 1800X: 8 cores, 16 threads, 16MB L3, 3.6GHz to 4GHz, $499
  2. Ryzen 7 1700X: 8 cores, 16 threads, 16MB L3, 3.4GHz to 3.8GHz, $399
  3. Ryzen 7 1700: 8 cores, 16 threads, 16MB L3, 3GHz to 3.7GHz, $329
  4. Ryzen 5 1600X: 6 cores, 12 threads, 16MB L3, 3.6GHz to 4GHz, $249
  5. Ryzen 5 1600: 6 cores, 12 threads, 16MB L3, 3.2GHz to 3.6GHz, $219
  6. Ryzen 5 1500X: 4 cores, 8 threads, 16MB L3, 3.5GHz to 3.7GHz, $189
  7. Ryzen 5 1400: 4 cores, 8 threads, 8MB L3, 3.2GHz to 3.4GHz, $169

យ៉ាងណាមិញសម្រាប់ CPU ពពួក Ryzen 3 ដែលជាម៉ូឌែល ទាបជាងគេក្នុងចំនោម ឈីបទាំង 3 ស៊េរីនេះ វាក៏នឹងត្រៀមចេញ លក់ក្នុងឆ្នាំ 2017 នេះផងដែរ តែ AMD នៅមិនទាន់ប្រកាស ប្រាប់ឲ្យដឹង នោះទេ គ្រាន់តែថា នឹងមាន កម្លាំងធម្មតា ហើយមាន តម្លៃធូរថ្លៃ គឺធូរថ្លៃជាង Intel Core i3 ដែលជាគូប្រជែង របស់វា។ ដូច្នេះសម្រាប់ Gamer ឬអ្នកត្រៀម Build កុំព្យូទ័រថ្មី ហើយចង់ប្រើប្រាស់ ឈីប AMD នោះ Ryzen 7 គឺជាឈីបកំពូល សម្រាប់អ្នក ចំនែក Ryzen 5 គឺឈីប ធុនកណ្ដាល ដែលមានតម្លៃ ធូរថ្លៃ ទៅតាមលេខ ដែលអ្នក ចង់បាន រីឯ Ryzen 3 នឹងត្រៀមចេញ ឆាប់ៗខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:04 PM, 16 March
  • ប្រភព: AMD
  • Tag: កុំព្យូទ័រ