ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ឡូយ​អត់? OnePlus 3T ចេញ​ពណ៌​ថ្មី​ទៀត​ហើយ មើល​ទៅ​ខ្មៅ​ក្រឹប​តែម្ដង

ឡូយ​អត់? OnePlus 3T ចេញ​ពណ៌​ថ្មី​ទៀត​ហើយ មើល​ទៅ​ខ្មៅ​ក្រឹប​តែម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ដែលជាអ្នកគាំទ្រ Smartphone ចិននោះ ប្រហែលជាស្គាល់ ក្រុមហ៊ុន OnePlus ច្បាស់ហើយ។ សម្រាប់ ក្រុមហ៊ុន មួយនេះផងដែរ ថ្វីត្បិតជា​ របស់ ចិនមែន ប៉ុន្តែ មិនមែនអោយ តែរបស់ ចិនគឺសុទ្ធ តែមិនល្អ ប្រើមិនកើត នោះឡើយ។ ដូច OnePlus 3T នេះអញ្ចឹង វានៅក្រោមស្លាក សញ្ញា OnePlus ជារបស់ចិន មែនតែ គុណភាព លក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីនខ្លាំង និងសាកថ្មលឿន មែនទែន មិនអន់ជាង ស្មាតហ្វូនតម្លៃ 700​ ទៅ 800 ដុល្លារ។

cover Final 1000x150 copy

ដោយមានការគាំទ្រ និងមានអ្នក ប្រើច្រើនទៅៗ នោះ ធើ្វអោយ ក្រុមហ៊ុន OnePlus កាន់តែលេចធ្លោ ហើយខ្លួន ក៏មិនបានបង្អង់ យូរផងដែរ ដោយចេញពណ៌ថ្មី មួយទៀហើយ សម្រាប់ជាជម្រើស ដល់អ្នកប្រើ កុំអោយសាំ។ ក្នុងឱកាស គំរប់ខួប Fashion Boutique 20 ឆ្នាំ ក្រុមហ៊ុន OnePlus ឆ្លាតពេល នោះក៏បាន បង្ហាញ OnePlus 3T ជាមួយ នឹង ពណ៌ខ្មៅ ក្រឹបតែម្ដង ដែលមាន ស្លាកសញ្ញា Colette នៅខាងក្រោយ ទៀតផង។ ដោយពណ៌ថ្មី នេះផងដែរ គឺមានការ សហការជាមួយ Colette តែម្ដង រីឯឈ្មោះ ជាផ្លូវការ  វិញនោះគឺ OnePlus 3T Colette Edition។ OnePlus 3T Colette Edition ពុំមែនត្រឹមតែ ​ផ្លាស់ប្ដូរពណ៌ ប៉ុណ្ណោះនោះទេ គឺ មានការផ្លាស់ ប្ដូរកញ្ចក់ការពារ អេក្រង់ ទៅជា Corning Gorilla Glass 4 ទំហំ 5.5 អ៊ីញ ដែលមិនងាយ សឹកឆ្កូត ទៀតផង។​ ដោយឡែក OnePlus 3T Colette Edition នឹងមានការលក់ ត្រឹមតែ 250 គ្រឿងប៉ុណ្ណោះ នៅប្រទេស បារាំង  ថ្ងៃទី 21​ ខែមិនា ខាងមុខនេះហើយ។

1

ដូច្នេះសូមចូលរួមសោកស្ដាយ ផងអ្នកដែលមិនមែន នៅប្រទេស បារាំង ហើយស្រលាញ់ ពណ៌ថ្មីមួយនេះ សូម្បីការលក់ តាម អនឡាញ ក៏ OnePlus មិនមានការបើក អោយលក់ដែរ គឺមានតែ ប្រទេស បារាំងប៉ុណ្ណោះ។ អ្វីដែលពិសេសនោះ គឺអ្នកដែល ទៅដល់លឿន ជាងគេ ក្នុងខណៈ ហាងបើកទ្វារ នោះនឹង ទទួលបាន នូវ កាស OnePlus Bullet Headphone មួយទៀត ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:31 AM, 16 March
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ