ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មាន​តែ​កាមេរ៉ា​តូច​នេះ​មួយ អាច​ជំនួយ​កាមេរ៉ា​មុខ​និង​ក្រោយ​របស់​ស្មាតហ្វូន​អ្នកបាន!

មាន​តែ​កាមេរ៉ា​តូច​នេះ​មួយ អាច​ជំនួយ​កាមេរ៉ា​មុខ​និង​ក្រោយ​របស់​ស្មាតហ្វូន​អ្នកបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើកាមេរ៉ាស្មាតហ្វូនរបស់យើងថត មិនទាន់ច្បាស់ តាមការចង់បាន របស់យើង ឬក៏ហួស សម័យនោះ គឺមានដំណោះស្រាយ មួយដ៏ល្អ ជាមួយការទិញ យកកាមេរ៉ាតូចមួយ ដែលមាន សមត្ថភាព អាចថតរូប បានច្បាស់ និងមាន ភាពងាយស្រួល អាចភ្ជាប់ជាមួយ ស្មាតហ្វូនរបស់យើង បានទៀតនោះ កាន់តែប្រសើរ។

cover Final 1000x150 copy

ស្រដៀងទៅនឹងកាមេរ៉ាតូចច្រឡឹងមួយនេះ វាមាន សមត្ថភាព ដូចទៅនឹង Go Pro ដែរ ដោយគ្រាន់តែ កាមេរ៉ានេះ មានរូបរាងមូល និងគ្មាន អេក្រង់ទេ គឺរាល់ការ ប្រើប្រាស់ត្រូវដោត ជាមួយរន្ធសាក បញ្ចូលថាមពល USB Type C របស់ស្មាតហ្វូន ដោយវាអាចបង្វិល ទៅមុខ ឬទៅក្រោយបាន ពេលចង់ថត រូបភាព ទេសភាព ឬថតរូប Selfie បានច្បាស់ល្អ ជាមួយការបង្ហាញ រូបភាពនៅលើ ស្មាតហ្វូន ជាមួយការ ដំឡើងកម្មវិធី Insta 360 មកទើប មាននូវ Effect ស្អាតៗ មួយចំនួនទៀត ​សម្រាប់ប្រើប្រាស់ ជាមួយកាមេរ៉ានេះ ដើម្បីធ្វើឲ្យរូបភាព កាន់តែ ទាក់ទាញ។

កាមេរ៉ានេះ ឈ្មោះ Insta360 Air អាចថតវីដេអូបាន ដល់កម្រិត 2560 x 1280 ភិចសែល ក្នុងល្បឿន 30fps, ថតរូបភាពបាន ដល់កម្រិត 3K, អាច Live វីដេអូបាន 360 ឌឺក្រេ និងអាចប្រើប្រាស់ បានជាមួយកម្មវិធី Facebook, YouTube, Twitter, WhatsApp, Messenger, WeChat និងកម្មវិធី ច្រើនទៀត។

71NpkrZGbuL._SL1500_ insta36-air insta36-air-size insta360-air insta360-software

កាមេរ៉ានេះ មានដាក់លក់លើគេហទំព័រ អនឡាញអន្តរជាតិ ជាមួយតម្លៃ 129.99 ដុល្លារ ឬអ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់ គេហទំព័រនោះ ហើយយើងក៏សូម បញ្ជាក់ដែរ ថា ខេមបូ មិនមានលក់ ផលិតផលនេះទេ និងមិនមែន ជាការផ្សព្វផ្សាយឡើយ ដោយគ្រាន់តែ យើងចង់ណែនាំ ផលិតផលមាន ប្រយោជន៍ដល់អ្នក ទាំងអស់គ្នា បានស្គាល់ និងអាចរក ទិញបាន ដោយខ្លួនឯង តែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:33 AM, 16 March
  • ប្រភព: Amazon
  • Tag: Accessories