ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ត្រៀម​លុយ​ឱ្យ​ហើយ​ទៅ​ឆ្នាំ​ក្រោយ Samsung នឹង​ចាប់​ផ្តើម​ផលិត​ស្មាត​ហ្វូន​ដែល​អាច​បត់​អេក្រង់​បាន​ហើយ

ត្រៀម​លុយ​ឱ្យ​ហើយ​ទៅ​ឆ្នាំ​ក្រោយ Samsung នឹង​ចាប់​ផ្តើម​ផលិត​ស្មាត​ហ្វូន​ដែល​អាច​បត់​អេក្រង់​បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលនិយាយពីអេក្រង់ ដែល​អាច​បត់ កោង​បាន​នោះ ប្រិយ​មិត្ត​អាច​គិត​ថា វាមាន​ខ្លះ​ហើយ​តែ​តាម ពិត​ទៅ​វា​មិន​មែន​ដូច ពពួក​អេក្រង់​កោង​ធម្មតា ដូច Galaxy S6 Edge ឫ Galaxy S7 Edge នោះទេ។ វាគឺ​អាច​បត់និង ពត់បានកាន់តែអស្ចារ្យ ជាងនឹងទៅទៀត ពោលគឺវាអាចឱ្យយើង បត់​វា​ដូចឫប្រហាក់​ប្រហែល​​នឹងក្រដាស អញ្ចឹងដែរ។ តាមពិតទៅគម្រោង នេះវាបានបែកធ្លាយ តាំងពីចុងឆ្នាំមុន​មក​ម្ល៉េះ​តែ​ពេល​នោះវាហាក់ដូច ជាមិនគួរឱ្យជឿនោះទេ។ តែពេលនេះវាថែមទាំង លេចចេញមកទាំងគម្រូ និង​ពេលវេលា​ដែល​ក្រុមហ៊ុន យក្សរបស់កូរ៉េនឹងចាប់ផ្តើមផលិត ទៀត។

cover

Final 1000x150 copy

ប្រសិនបើអ្នកមានស្មាតហ្វូន ដែលអាចប្តូរពីអេក្រង់ 6 អ៊ីងទៅ 12 អ៊ីងនោះ តើវាអស្ចារ្យប៉ុណ្ណាទៅ? គ្រាន់​តែ​ស្រម៉ៃក៏អស្ចារ្យណាស់ ទៅហើយចុះទម្រាំបាន ចាប់កាន់នឹងភ្លក្សរសជាតិ ពិតទៀត អូយមិនដឹងជា អស្ចារ្យ​ប៉ុណ្ណាទេ។ បច្ចុប្បន្នក្រុមហ៊ុន Samsung គឺជាអ្នកគ្រប់គ្រង់នូវ បច្ចេកវិទ្យាអេក្រង់ OLED ដែល​វា​អាច​ពត់បានស្រាប់ប៉ុន្តែយ៉ាងណាក្តី វានៅត្រូវការបច្ចេកវិទ្យា គាំទ្រវាច្រើនទៀតដើម្បី អាចលេច​ចេញ​ជា​រូបរាង​បាន។ Galaxy X ជាស្មាតហ្វូនដែលនឹង ផលិតមកជាមួយនឹងបច្ចេកវិទ្យា បែបនេះ​តែ​សម្រាប់​រូបរាង និងបែបបទនៃអេក្រង់ ថ្មីនេះនៅមិនទាន់មានការ បង្ហើបអ្វីនៅឡើយទេ។ មើលទៅយើងត្រូវចាំ ដល់ឆ្នាំក្រោយដើម្បីដឹង និង​បានឃើញវា​។ 2018 នៅប្រមាណប្រាំបួនខែទៀត​ តែ​មិនដឹងថា 2018 ​ចុងឆ្នាំឫដើមឆ្នាំទេ នៅតែត្រូវរង់ចាំដដែល។

2 3

សម្រាប់ពត៌មានបែបនេះ ប្រហែលជាអាចជឿបានតែ ​50% ប៉ុណ្ណោះទេ តែសម្រាប់អ្វីដែលគេ បាន​លើក​យក​មក​បង្ហាញនេះ វាជាគម្រូនិង គោលគំនិតដំបូងប៉ុណ្ណោះ។ ដូច្នេះវាអាចក្លាយជា ការពិតគ្រាន់តែ​មិន​ដឹង​ថា​ពេលណាឱ្យប្រាកដនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 3:29 PM, 15 March
  • ប្រភព: Gizmo China
  • Tag: ទូរស័ព្ទ