ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ម៉ាស៊ីន​ហ្គេម Switch ចេញ 1 សប្ដាហ៍ លក់​ដាច់​លើស 1 លាន 50 ម៉ឺន​គ្រឿង​ឯណោះ

ម៉ាស៊ីន​ហ្គេម Switch ចេញ 1 សប្ដាហ៍ លក់​ដាច់​លើស 1 លាន 50 ម៉ឺន​គ្រឿង​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

Final 1000x150 copy

កាលពីម្សិលមិញបង John Sey ទើប​តែ​ចេញ​វីដេអូ​ថ្មីមួយ​ផ្សេង​ទៀត​ក្នុង Channel YouTube របស់ Cambo Report ដែល​បង្ហាញ​អំពី​កា​រ​បើក​ប្រអប់​ថ្មី​ស្រឡាង​របស់​ម៉ាស៊ីនហ្គេម Nintendo Switch ជាមួយ​នឹង​គ្រឿង​បន្ទាប់​បន្សំ​នានា ដែលមកជាមួយនឹងប្រអប់នោះ ដែលប្រិយមិត្តអាច​ទស្សនា​បាន​ដូចខាង​ក្រោម​នេះ៖

ប្រិយមិត្តទាំងអស់គ្នា ម៉ាស៊ីនហ្គេម Switch ដែលផលិតឡើងក្រោមស្នាដៃក្រុមហ៊ុន Nintendo របស់​ជប៉ុនមួយនេះបានកំពុងទទួលបានការចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនពីសំណាក់មហាជនទូទាំងពិភពលោក ជុំវិញគំនិតច្នៃប្រឌិតថ្មីស្រឡាង ក្នុងការនាំយកម៉ាស៊ីនហ្គេមមានអ្រង់ទំហំ 6.2 អ៊ីញ ដែលអាចយក​តាម​ខ្លួន​បាន ហើយថែមទាំងមានដៃហ្គេមតូច 2 មកជាមួយទៀតផង ពិតជាប្លែក និងអស្ចារ្យមែនទែន ដែល​យើង​ពុំ​ធ្លាប់បានជួបពីមុនមកក្នុងប្រវត្តិសាស្ត្រម៉ាស៊ីនហ្គេម។ ដោយសារតែកត្តា​ទាំងនោះហើយ​បាន​កំពុង​ជម្រុញ​ឲ្យ​ទីផ្សារ​របស់ Switch ឡើងកូដខ្លាំង ហើយដោយយោងតាម​ប្រភពពត៌មាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ម៉ាស៊ីនហ្គេមថ្មីនេះចាប់តាំងពីវាចេញលក់ក្នុងទីផ្សារមកដល់ថ្ងៃ 1០ ខែមីនា កន្លងទៅថ្មីៗ គឺវាលក់​អស់​លើសចំនួន 1 លាន 50 ម៉ឺនគ្រឿងហើយដោយក្នុងនោះ៖

  • អាមេរិកលក់លើស 500,000 គ្រឿង
  • ជប៉ុនលក់លើស 360,000 គ្រឿង
  • បារាំងលក់លើស 110,00 គ្រឿង
  • អង់គ្លេសលក់លើស 85,000 គ្រឿង
  • ក៏ដូចជាបណ្ដាប្រទេសជាច្រើនផ្សេងទៀតរួមមានស្រុកខ្មែរយើងផងដែរ

គួរបញ្ជាក់ប្រាប់ថា Nintendo Switch នេះចេញលក់ជាលើកដំបូងគឺត្រូវនឹងថ្ងៃទី 3 ខែមីនា ហើយ​ទិន្នន័យ​​ខាងលើគឺត្រូវបានប្រមូលត្រឹមថ្ងៃទី 10 ខែមីនាប៉ុណ្ណោះ មានន័យថា 1 សប្ដាហ៍ Switch ត្រូវបាន​លក់​ដាច់ខ្លាំង គឺខ្លាំងជាង PS4, Xbox One ថែមទៀតផង ហើយចំនួនអ្នកទិញវាទៅលេងនោះ ក៏កើន​ឡើង​ជាលំដាប់ផងដែរ។

2cover

សម្រាប់ប្រិយមិត្តរបស់ Cambo Report នៅមិនទាន់ដឹង ឬដឹងបានខ្លះៗ ហើយចង់ដឹងបន្ថែម​ជុំវិញ​ម៉ាស៊ីន​​ហ្គេម​ដ៏ឡូយ ហើយប្លែកមួយនេះនោះ សូមកុំភ្លេចរង់ចាំ​ទស្សនា​វីដេអូ​បង្ហាញ​លក្ខណៈសម្បត្តិ​ផ្លូវការ ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះជាមួយយើងខ្ញុំទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:06 PM, 15 March
  • ប្រភព: SlashGear
  • Tag: កុំព្យូទ័រ