ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung បាន​ប្រកាស​ផ្លូវ​ការ​ហើយ Galaxy S8 នឹង​មាន​ពណ៌​ស្វាយ​បន្ថែមទៀត

Samsung បាន​ប្រកាស​ផ្លូវ​ការ​ហើយ Galaxy S8 នឹង​មាន​ពណ៌​ស្វាយ​បន្ថែមទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលវេលាកាន់តែខិតជិតមកដល់ ហើយ នូវការចេញ Galaxy S8 ជាផ្លូវការនោះ។ ដោយការចេញ ថ្ងៃ​ខែ ជាផ្លូវការ នោះ Samsung ក៏បានប្រកាស រួចមកហើយ ដែរ គឺថ្ងៃ ទី 29 ខែមិនា តែម្ដlង។ ម្យ៉ាងវិញ ទៀតនោះ ការ ចេញ Galaxy S8​ នេះ គឺត្រូវបាន អោយដឹង ថា នឹងមានការ ផ្លាស់ប្ដូរ ច្រើនសម្រាប់ ស្មាតហ្វូនកំពូល របស់ Samsung មួយនេះ និងអាចមាន បន្ថែមអ្វី​ច្រើន ដែលមានមនុស្ស ជាច្រើនចង់ ដឹង ចង់ឃើញ។

cover Final 1000x150 copy

ដោយឡែកពណ៌នៃការរចនា ជាមួយរូបរាង ក៏អញ្ចឹង ដែរ  ដោយមាន ប្រិយមិត្ត ជាច្រើន ចង់អោយ Samsung មានការផ្លាស់ ប្ដូរពណ៌ រឺបន្ថែមពណ៌ ថ្មីៗ ជាងមុន។ ដោយហេតុនេះ ក្រុមហ៊ុន Samsung មួយនេះ តែងតែ នាំអ្វីដែល ថ្មី និងជឿនលឿនជាង គេនោះ ក៏បាន សម្រេច ចិត្តប្រកាស ប្រាប់មុនអ្វី ដែលថ្មី ក្នុងឱកាស ខិតជិតមកដល់ នៃការចេញ Galaxy S8។ ដោយ ក្រុមហ៊ុន Samsung បង្ហើប អោយដឹងខ្លះៗ ថា ខ្លួននឹងចេញ​ពណ៌ថ្មី​មួយទៀត សម្រាប់ Galaxy S8 ពោលគឺជា ពណ៌ស្វាយ  តែម្តង។ សម្រាប់ពណ៌ នេះផងដែរ គឺជាពណ៌ មានភាពប្លែក  ខុសពីស្មាតហ្វូន មុនរបស់ Samsung ដែលខ្លួនទើប តែដាច់ចិត្ត ចេញមកជាមួយ Galaxy S8។

pic 1

ណាមួយពណ៌ស្វាយនេះ ស្អាតម្យ៉ាងដែរ Samsung ធ្វើបែបនេះ ប្រហែល ចង់អោយប្លែក ភ្នែកអ្នកប្រើ និងមានពណ៌ ខុសគេ តែម្ដង។ ដូច្នេះ មិត្តអ្នកអាន ជាប្រិយមិត្ត  Samsung រង់ចាំតែ មើលទេ លើកនេះ Galaxy S8 អស្ចារ្យប៉ុណ្ណា ទាំងរូបរាង និងពណ៌ស្អាតល្អ យ៉ាងណានោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:56 AM, 15 March
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ