ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iOS 11 នឹង​មក​ដល់​ស្រប​ពេល​ដែល​កម្មវិធី​ជិត 20 ម៉ឺន នឹង​មិន​អាច​ដំណើរ​ការ​បាន​ជាមួយ​វាឡើយ

iOS 11 នឹង​មក​ដល់​ស្រប​ពេល​ដែល​កម្មវិធី​ជិត 20 ម៉ឺន នឹង​មិន​អាច​ដំណើរ​ការ​បាន​ជាមួយ​វាឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅលើពិភពបច្ចេកវិទ្យា ប្រព័ន្ធដំណើររបស់ ស្មាតហ្វូនមាន ច្រើនតែ ក្នុងនោះមានតែ ពីរទេដែល មានអ្នកប្រើប្រាស់ ច្រើនជាងគេ នោះគឺ Android និង iOS ។ ដូចយើងបាន ដឹងស្រាប់ ថាប្រព័ន្ធដំណើរ ការ iOS មានតែនៅ លើពពួក iDevice របស់ Apple ប៉ុណ្ណោះ ខុសពី Android ដែលវាមាន ប្រើលើ ស្មាតហ្វូនជាច្រើន របស់ក្រុមហ៊ុន ផ្សេងៗ។ iOS វាបានចេញ ដល់ជំនាន់ iOS 10 ទៅហើយដោយវា ចេញមក ស្របគ្នានឹង iPhone 7 នោះឯង។ ជាការពិត ណាស់បើ iPhone ចេញមកមួយ ជំនាន់នោះ iOS ក៏ចេញមក មួយជំនាន់ ដូចគ្នាដែរ។

cover Final 1000x150 copy

iOS 11 ក៏មិនមានការប្រែប្រួល ពីពេលវេលា ដែលក្រុមហ៊ុន នឹងបញ្ចេញ វាដែរពោល គឺវានឹងចេញ មកដំណាល iPhone ជំនាន់ក្រោយនេះ។ ប៉ុន្តែប្រិយមិត្ត មួយចំនួន ដែលបានតាមដាន ពត៌មាន របស់ខេមបូ ក៏ប្រហែល ជាដឹងដែរ ថាបច្ចុប្បន្នកម្មវិធី iOS គឺជាប្រភេទ 64bit ដែលវាត្រូវបាន ធ្វើកំណែប្រែ កាលពី ពេលដែល Apple ចេញ iPhone 5s កាលពី 2013 ។ ពេលនោះក្រុមហ៊ុន អាមេរិច នេះបានធ្វើការ បន្ទាន់សម័យ ទៅលើ កម្មវិធីជាច្រើន របស់ iOS ដើម្បីឱ្យវា ដំណើរការ ជាមួយនឹងម៉ាស៊ីនថ្មី និងប្រព័ន្ធដំណើរការ ថ្មីរបស់ខ្លួន។ តែសម្រាប់ លើកនេះ ក្រុមហ៊ុនអាចនឹង មិនខ្ជះខ្ជាយ ពេលវេលា ទៅលើការងារ នេះទៀតទេ ដោយពួកគេ អាចនឹងបោះបង់ ចោល កម្មវីធីចាស់ៗ ដល់ទៅ 187,000 កម្មវិធីឯណោះ។ នោះមានន័យថា កម្មវីធី ទាំងនេះនឹង មិនដំណើរការ ជាមួយនឹង iOS ជំនាន់ក្រោយ នេះឡើយ ឫក៏មានន័យថា iPhone ក្រោយនេះឫ iPhone 8 និងមិនដំណើរការ ជាមួយ នឹងកម្មវិធីចាស់ៗទាំង នេះទេ។ ទោះជាយ៉ាង ណាសម្រាប់ កម្មវិធីទាំងនេះ ត្រូវបានគេ បង្ហើបថា ជាកម្មវិធី ដែលចាស់ៗហើយ ហើយក៏មិនសូវ មានអ្នកប្រើដែរ ទើបក្រុមហ៊ុន មិនចង់ខ្ជះខ្ជាយ ពេលវេលាដើម្បី បន្តការងារលើ វាទៀត។ ប៉ុន្តែប្រពភ ពត៌មានដដែល បានលើកឡើង ថាកម្មវិធី ដែលនឹងមិន ដំណើរការ នោះមិនច្រើនដល់ ថ្នាក់ហ្នឹង ទេគឺ អាចមានត្រឹមតែ 47,000 កម្មវិធី ប៉ុណ្ណោះទេ ពោលគឺ 8% នៃកម្មវិធី ទាំងអស់។

សម្រាប់ពេលវេលាជាក់លាក់ ដែលក្រុមហ៊ុននឹង ធ្វើការ បញ្ចេញ iOS 11 នោះនៅមិន ទាន់ដឹងទេ តែអាចនៅ កំឡុងចុង ឆ្នាំនេះ ​ឫដើមឆ្នាំក្រោយ។ តែវាប្រាកដ ជាចេញមក ជាមួយនឹង iPhone ជំនាន់ថ្មី មិនខាន ។ ប៉ុន្តែបើ ប្រិយមិត្តមិន ធ្វើការបន្ទាន់ សម័យទៅ iOS 11 នោះក៏នៅតែអាច ប្រើកម្មវិធី ទាំងនេះ បានដដែល ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 11:42 AM, 15 March
  • ប្រភព: Mashable
  • Tag: ទូរស័ព្ទ