ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មើល​បុរស​ម្នាក់​នេះ ពន្លះ Nokia 6 យ៉ាង​ចាស់ដៃ!

មើល​បុរស​ម្នាក់​នេះ ពន្លះ Nokia 6 យ៉ាង​ចាស់ដៃ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Thumnail Final 1000x150 copy

Nokia 6 គឺជាគ្រាប់ពូជថ្មី ទើបនឹងដុះឡើង របស់ Nokia បន្ទាប់ពីបាន បាត់ខ្លួន ប៉ុន្មានឆ្នាំ កន្លងមកនេះ។ ជាមួយនឹង Nokia 6 នេះដែរ ក្រុមហ៊ុន HMD បានធ្វើការ កែប្រែបន្ថែម អោយស្មាតហ្វូន ដែលមាន Brand Name Nokia ខុសប្លែក ពីជំនាន់មុនៗ ដោយក្នុងនោះ យើងអាច ដឹងត្រួសៗ បានថា វាមានរូបរាង ប្លែកពីមុន, ដំណើការ ដោយប្រព័ន្ធ Android, កម្លាំងខ្លាំង និងផ្សេងៗ ជាច្រើនទៀត ដែលក្រុមហ៊ុន ខាងលើនេះ សង្ឃឹមថា នឹងជួយអោយ Nokia ល្បីរន្ទឺសាជាថ្មី។

យ៉ាងណាមិញ ជាមួយនឹង Nokia 6 ដែលទើបនឹង ប្រកាសចេញ មិនទាន់បាន ប៉ុន្មានផង ក៏មាន បុរសម្នាក់ បានបង្ហោះនូវវីដេអូ ធ្វើតេស្តមួយឡើង ដែលបាន បង្ហាញពី ការពុតបត់ ទូរស័ព្ទនេះ ដើម្បីចង់ដឹងថា វារឹងប៉ុណ្ណា។ ហើយយើងក៏បាន នាំយកនូវវីដេអូ ធ្វើតេស្តនោះ មកបង្ហាញអ្នក ទាំងអស់គ្នា ផងដែរ ដូចនេះ ចង់ដឹងថា សកម្មភាពនៅ ក្នុងវីដេអូ យ៉ាងណា ហើយលទ្ធផល យ៉ាងណាទៅ សូមទស្សនា វីដេអូខាង ក្រោមនេះ ទាំងអស់គ្នា៖

យល់យ៉ាងណាដែរ បន្ទាប់ពីបាន ទស្សនាវីដេអូ ខាងលើនេះរួច? ក៏សូមបញ្ជាក់ថា Nokia 6 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនមួយ ឈ្មោះថា HMD ដែលបានទិញ Brand name របស់ Nokia តែម្តង ហើយវានឹង មានលក់ ជាផ្លូវការ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:35 AM, 15 March
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ