ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    អ្នក​ណា​ខ្លះ​ជា Fan របស់ Despicable Me? ទៅ​ទស្សនា Trailer ថ្មី​របស់​វា​ទាំង​អស់​គ្នា​កុំ​បី​ខានណា

អ្នក​ណា​ខ្លះ​ជា Fan របស់ Despicable Me? ទៅ​ទស្សនា Trailer ថ្មី​របស់​វា​ទាំង​អស់​គ្នា​កុំ​បី​ខានណា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Despicable Me គឺជាខ្សែភាពយន្តបែបតុក្កតា 3D ដ៏ពេញនិយម បំផុតមួយ មិនថានៅក្នុង ស្រទាប់​កុមារ រឺនៅក្នុង ស្រទាប់យុវ័យនោះទេ នេះក៏ដោយសារ ភាពកំប្លុកកំប្លែងរបស់ តុក្កតា Minions ហើយសាច់រឿងវា ក៏ល្អមើល និងស៊ីចង្វាក់គ្នា បានល្អ ផងដែរ។ នេះអាចជាដំណឹង ដ៏ល្អមួយ សម្រាប់អ្នកគាំទ្រ ខ្សែភាពយន្តនេះ ព្រោះវគ្គ ថ្មីរបស់ Despicable Me 3 នឹងចាក់បញ្ចាំង នៅក្នុងពាក់ កណ្តាលឆ្នាំ 2017 នេះហើយ ដែលក្នុងនោះ យើងនឹងមិន ត្រឹមតែឃើញមាន ឈុតឆាក ថ្មីៗគួរអោយអស់ សំណើចនោះទេ តែក៏មាន លេចមុខចេញ តួអង្គថ្មី ផងដែរ។

cover Final 1000x150 copy

សូមទស្សនាឈុតខ្លីៗ ទីពីរ របស់ខ្សែភាពយន្ត Despicable me 3 នេះទាំងអស់គ្នា:

ទស្សនាឈុតខ្លីទីមួយឡើងវិញ ប្រសិនបើអ្នកបានខកខាន:

នៅក្នុងវគ្គថ្មីនេះ វាបានរៀបរាប់អំពី ជីវិតដ៏លំបាករបស់ Gru បន្ទាប់ពី បាត់បង់ការងារ របស់គាត់ ព្រោះអីគាត់ បានបរាជ័យ ចាប់មេចោរមួយរូប។ វាជាសំណាង របស់គាត់ ព្រោះអី តាមពិតទៅ Gru មានបងប្អូនភ្លោះ មួយទៀត ឈ្មោះថា Dru ហើយបងប្អូន ដែលបានបែកពីគ្នា យ៉ាងយូរនេះ គឺជាមហាសេដ្ឋី ដែលមានទាំង សេតវិមាន រថយន្តទំនើបៗ ហើយក៏មាន ឧបករណ៍ប្រើប្រាស់ ទូទៅទំនើបៗជាច្រើន ផងដែរ។ ដើម្បីស្តារ កិត្តិយសអោយ Gru វិញនោះ បងប្រុសគាត់បាន ផ្តល់ជំនួយជាឈុត សម្លៀកបំពាក់ ពិសេស ហើយចេញ ទៅចាប់ មហាចោរ Balthazar Bratt ទាំងអស់គ្នា ទៀតផង។

despicableme1

ខ្សែភាពយន្តនេះ គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន នៅកំឡុងខែ មិថុនាខាងមុខ នេះហើយ ដែលនេះ ក៏ជារឿងមួយ ក្នុងចំណោមរឿង ដែលគួរតែ មើលមិនខាន ក្នុងឆ្នាំ 2017 នេះដែរ សម្រាប់ខ្ញុំ។ ហើយសម្រាប់ខ្សែភាពយន្ត ដទៃទៀត ដែលខ្ញុំពិតជា មិនអាច រង់ចាំមើល នៅក្នុងឆ្នាំ 2017 នេះបាននោះ គឺមានដូចជា Guardians of the Galaxy Vol 2, Star Wars: The last Jedi, Spiderman: Home coming, The fate of the furious (F8), Thor: Ragnarok, Wonder Woman, Justice League ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:24 AM, 15 March
  • ប្រភព: Universal
  • Tag: ភាពយន្ត