ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nokia 8 នឹង​អាច​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន​មធ្យម ប៉ុន្តែ​មាន​តួ​ខ្លួន​ជា​លោហៈ​ធាតុ​ថ្មី​រឹង​មាំខ្លាំង

Nokia 8 នឹង​អាច​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន​មធ្យម ប៉ុន្តែ​មាន​តួ​ខ្លួន​ជា​លោហៈ​ធាតុ​ថ្មី​រឹង​មាំខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ Nokia ទើបតែត្រូវបានបញ្ចប់ កាលពីមួយខែ មុននេះ ប៉ុណ្ណោះ។ ដោយការចេញ នូវស្មាតហ្វូន ភ្ជាប់មកជាមួយ ប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុន Nokia ហាក់បីដូចជា ត្រលប់មក យ៉ាងខ្លាំងខ្លា មែនទែនគ្រាន់ តែ ក្នុងអំឡុង ការចេញ ស្មាតហ្វូន ស៊េរីថ្មីៗ ទាំងនេះគឺ Nokia មិនទាន់បញ្ចេញ នូវស្មាតហ្វូន កំពូលៗ នៅឡើយ នោះទេ។

cover Final 1000x150 copy

ដោយឡែកថ្មីៗនេះផងដែរយោងតាមប្រភព ពត៌មានមួយចំនួន បាននិយាយថា ក្រុមហ៊ុន Nokia គឺមិន ស្ងប់ស្ងាត់ នោះឡើយ ដោយខ្លួន នឹងអាច ចេញនូវស្មាតហ្វូន ស៊េរីថ្មី ទៀតនៅ ពេលឆាប់ៗ នេះផងដែរ ។ ដោយស្មាតហ្វូននោះ ត្រូវបានអោយគេ ដឹងថា គឺជា Nokia 8 ដែលថ្មីៗនេះ ត្រូវបានលេច ធ្លាយថា ស្មាតហ្វូន Nokia 8​ នឹងមានការ ប្រើប្រាស់បន្ទះឈីប ធុនល្មមប៉ុណ្ណោះ ដូច្នេះមិនខ្លាំង ហើយមិនមែន ជាកំពូល ស្មាតហ្វូន អ្វីនោះឡើយ។ ដោយសម្រាប់ បន្ទះឈីប ដែលអាចនឹង ប្រើលើ Nokia 8​ នោះគឺ Snapdragon 660 ប៉ុណ្ណោះ មិនមែន បន្ទះឈីបខ្លាំង ណាស់ណា នោះទេ។

1

ប្រហែល Nokia មិនទាន់ ហ៊ាន បញ្ចេញ នូវស្មាតហ្វូនកំពូល នៅឡើយទេ ទុកអោយអតិថិជន ខ្លួន​រង់ចាំ យូរបន្តិចហើយ មើលទៅ។ បើនិយាយ ពីរូបរាង តួខ្លួន​របស់ Nokia 8​ វិញនោះ អាចនឹងមានភាព ស្ដើងខ្លាំង ដោយគែម អេក្រង់ក៏មាន ភាពស្តើងតូច ផងដែរ ជាពិសេស Nokia 8 នេះអាចនឹងមាន ការស្រោបដោយ លោហៈ រឹងមាំ អាចការពារ ក្នុងការខូចខាត ពីការ ធ្លាក់ទៀតផង។ សម្រាប់កាមេរ៉ា ខាងក្រោយ វិញកអាចនឹង មានការផ្លាស់ប្ដូរ ច្រើន ពី Nokia​ ដែលចេញប៉ុន្មាន ខែមុនៗនេះ ដោយយោងតាម ការអះអាង បានបង្ហើប អោយដឹងពី Nokia ផ្ទាល់។ រីឯថ្ងៃចេញ វិញនោះគឺក្រុមហ៊ុន Nokia មិនទាន់ បង្ហើបអោយដឹង នៅឡើយទេ ទោះយ៉ាងណា តាមប្រភព បែកធ្លាយ នោះបាន រាយការណ៍ថា អាចនឹងចេញ នៅខែ ឧសភា និងមាន ស្មាតហ្វូនថ្មីៗ ផ្សេងៗទៀត ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:48 AM, 15 March
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ