ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ពិត​ណាស់! បន្តិច​ទៀត​ហ្គេម PS4 អាច​លេង​លើ​កុំព្យូទ័រ​បាន 100% ហើយ (PS NOW)

ពិត​ណាស់! បន្តិច​ទៀត​ហ្គេម PS4 អាច​លេង​លើ​កុំព្យូទ័រ​បាន 100% ហើយ (PS NOW)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្ត ពិសេស​អ្នក​លេង​ហ្គេម​មួយ​ចំនួន​អាច​នឹង​ពុំ​ជឿរ​នោះ​ទេ នៅ​ពេល​បាន​អាន​ចំណង​ជើង​អត្ថបទ​ពត៌មាន​របស់​ក្រុម​ការងារ​យើង តែ​នេះ​គឺ​ជា​រឿង​ពិត ហើយក៏ជារឿងដែល​យើងម្នាក់ៗ​រង់ចាំជា​យូរ​ណាស់​មក​ហើយ​ដែរ ព្រោះថាហ្គេមមួយចំនួនធំ ដែលសុទ្ធសឹងជាហ្គេមពិសេសៗ ហើយសប្បាយៗនោះ គឺមាន​លេង​តែ​នៅ​លើ​ម៉ាស៊ីន PS4 ផ្ដាច់​មុខ​ប៉ុណ្ណោះ សូម្បីតែនៅលើ Xbox One/One S ក៏ពុំមានលេងដូចគ្នា ដូច្នេះ​បើចង់លេងទាល់តែទិញម៉ាស៊ីនមកលេងផ្ទាល់ទើបបាន។ យ៉ាងណាមិញ ការផ្លាស់ប្ដូរធំមួយនឹងមក​ដល់​ឆាប់ៗ​ខាងមុខនេះ ដោយយោងតាមការប្រកាសរបស់ពត៌មាន PCGamer បានចេញផ្សាយឲ្យដឹងថា បន្តិច​ទៀតហ្គេម PS4 មួយចំនួន (មិនទាំងអស់នោះទេ) នឹងអាចលេងនៅលើកុំព្យូទ័របានហើយ។

1

Final 1000x150 copy

ប្រិយមិត្តអាចនឹងឆ្ងល់ថា បើអាចលេងហ្គេម PS4 លើកុំព្យូទ័របានអញ្ចឹង ហេតុអ្វីបានលេងមិនបានទាំង​អស់​អញ្ចឹង? គួរបញ្ជាក់ប្រាប់ថា ការដែលហ្គេម PS4 អាចនឹងលេងនៅលើកុំព្យូទ័របាននោះ គឺតាមរយៈ​ការ Stream ប៉ុណ្ណោះ ដោយប្រើប្រាស់សេវាកម្មរបស់ SONY​ ឈ្មោះថា PS Now ដែលអនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ Stream ហ្គេម​លេង​បាន​យ៉ាង​សប្បាយលើកុំព្យូទ័រ ដោយបច្ចុប្បន្ន PS Now អាចឲ្យយើង​ធ្វើ​ការ Stream ហ្គេមរបស់ម៉ាស៊ីន PS2 និង PS3 ច្រើនជាង 400 ហ្គេមរួចទៅហើយ ដោយធ្វើការបង់ប្រាក់​ជួលជាសេវាកម្ម មិនមានមានកម្មវិធី ឬទាញយក File របស់ហ្គេមមកលេងផ្ទាល់លើកុំព្យូទ័រនោះទេ ហើយ​ SONY ក៏មិនល្ងង់ធ្វើបែបនេះដែរ ព្រោះទីផ្សារម៉ាស៊ីនហ្គេមនឹងធ្លាក់ចុះដាបដល់ដីជាក់ជាមិនខាន។

2cover

3

ដូច្នេះ Cambo Report​ សូមបញ្ជាក់ម្ដងទៀតថា ការលេងហ្គេម PS4 ដែលគ្រោងនឹងកើតមានឡើង​ឆាប់ៗ​​នេះ​គឺតាមរយៈការ Stream ប៉ុណ្ណោះ ដែល SONY នឹងដាក់ឲ្យហ្គេម PS4 មួយចំនួនឲ្យ​លេង​នៅ​លើ​កុំព្យូទ័រ​បាន ដែលភាគច្រើនហ្គេមទាំងនោះ គឺសុទ្ធសឹងជាហ្គេមដែលមានលេងផ្ដាច់​មុខនៅលើ​ម៉ាស៊ីន​ប៉ុណ្ណោះ ដូចជា Uncharted វគ្គ 4, Nioh, Horizon Zero Dawn និង Knack ជាដើម ដោយអាចលេងវា​បាន​គឺត្រូវប្រើប្រាស់សេវាកម្ម PS Now ដោយបង់ប្រាក់ Online។ សម្រាប់កម្លាំងម៉ាស៊ីនកុំព្យូទ័រ ដែល​អាច Stream ហ្គេមលេងបានគឺមិនសូវជាបញ្ហានោះទេ តែអ្វីដែលសំខាន់បំផុតគឺអ៊ីនធឺណែត ដែល​តម្រូវ​ឲ្យ​មាន​ល្បឿន Upload និង Download លឿនទើបអាចលេងហ្គេមបានរលូន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:19 PM, 14 March
  • ប្រភព: PC Gamer
  • Tag: កម្មវិធី & ហ្គេម