ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ADATA ចេញ​លក់ External SSD ជាមួយ​នឹង​ល្បឿន​លឿន ហើយ​អាច​ប្រើ​បាន​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ

ADATA ចេញ​លក់ External SSD ជាមួយ​នឹង​ល្បឿន​លឿន ហើយ​អាច​ប្រើ​បាន​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នតម្លៃរបស់ SSD ឬ​ហៅ​ពេញ​ថា Solid State Drive បាន​កំពុង​ចុះ​ថ្លៃបន្តិចម្ដងៗ​ហើយ ដោយ​យើង​អាច​ទិញ​ម៉ូឌែល​កំពូលៗ​ក្នុង​តម្លៃមួយសមរម្យប្រសើរជាងប៉ុន្មានឆ្នាំមុន ដែលតម្លៃរបស់ SSD​ ធម្មតា​នឹង​គឺថ្លៃខ្លាំងណាស់។ ដោយសារតែតម្លៃរបស់ SSD​ ចុះថ្លៃ បានធ្វើឲ្យអ្នកប្រើប្រាស់ទូទៅ ភាគច្រើនមាន SSD ប្រើដូចគ្នា ដែលមានដូចជាពពួក 2.5 អ៊ីញ, M.2,​ mSATA និង PCIE ជាដើម ក្នុងនោះ SSD ក៏​ត្រូវបានយកមកប្រើប្រាស់ជាប្រភេទ External SSD ផងដែរ ដូចទៅនឹង External Hard Disk ដែល​កំពុង​លក់​ពេញទឹកពេញដីក្នុងទីផ្សារបច្ចុប្បន្ននេះ។

1cover

Final 1000x150 copy

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ADATA បានប្រកាសចេញនូវ External SSD ស៊េរីថ្មីរបស់​ខ្លួន​មួយ​ជា​ផ្លូវការ ដែលវាមានឈ្មោះថា SD600 ជាមួយនឹងទម្ងន់ត្រឹមតែ 90 ក្រាមប៉ុណ្ណោះ ស្រាលខ្លាំងមែន​ទែន ជាមួយវិមាត្រសរុប 8 x 8 x 1.5 សង់ទីម៉ែត្រប៉ុណ្ណោះ គឺវាងាយស្រួលទុកដាក់ យកតាមខ្លួន និងតូច​ជាង External Hard Disk ច្រើន ហើយអ្វីដែលពិសេសបំផុតនោះគឺថាល្បឿនរបស់វាលឿនជាង External Hard Disk ពពួកប្រើ USB 3.0 ដល់ទៅ 3 ដងជាងឯណោះ ដោយ SD600 របស់ ADATA មាន​ល្បឿនបញ្ជូនទិន្នន័យដល់ 440MB ក្នុងមួយវិនាទី ដោយម្ចាស់របស់វាអាចប្រើប្រាស់​ជាមួយនឹង​កុំព្យូទ័រ​ដំ​ណើរការដោយ Windows, macOS ក៏ដូចជាប្រើជាមួយម៉ាស៊ីនហ្គេម PS4, Xbox One, Xbox One S និងស្មាតហ្វូន ដំណើរការដោយ Android ទៀតផង។

2

SD600 ប្រើប្រាស់បច្ចេកវិទ្យា 3D TLC NAND Flash ធ្វើឲ្យ External SSD នេះស៊ីភ្លើងតិច ថែមទាំង​គ្មាន​​សម្លេ​ង​រំខានទៀតផង ពិសេសម្ចាស់របស់វាពុំចាំបាច់ភ័យព្រួយនៅពេលធ្លាក់នោះដែរ បើធ្លាក់ល្មមៗ​គឺ​មិន​អាចធ្វើឲ្យវាខូចបានឡើយ ដោយសារតែជ័រការពារខាងក្រៅផលិតឡើងបានយ៉ាងរឹងម៉ាំ ថែមទាំងប្រើ​យូរ​​មិនឡើងកម្ដៅខ្លាំងនោះទេ ប្រៀបបានដូចជាអ្នកប្រើប្រាស់ USB Flash អញ្ចឹងដែរ គ្រាន់តែវា​លឿន​ជាង​ច្រើន​ប៉ុណ្ណោះ។ បច្ចុប្បន្ន ADATA SD600 មាន​ពីរពណ៌សម្រាប់ជ្រើសរើសគឺខ្មៅ និងក្រហម ជាមួយ​នឹង​ទំហំ 2 ជម្រើសដូចជា 256GB និង 512GB តែតម្លៃនៅមិនទាន់ប្រកាសឲ្យបានដឹងនៅឡើយ គ្រាន់​តែ​ថា​វា​កំពុងចេញលក់ក្នុងទីផ្សារអន្តរជាតិ ដូច្នេះមិនយូរនោះទេ វានឹងមកដល់ស្រុកខ្មែរយើងផងដែរ ជាមួយ​​នឹង​ការ​ធានា​ពី​ក្រុម​ហ៊ុន​ដល់​ទៅ 3 ឆ្នាំ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:38 PM, 14 March
  • ប្រភព: ADATA
  • Tag: Accessories