ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    រូប​គំរូ Mi Mix 2 នេះ​យ៉ាង​ម៉េច​ដែរ? ​មាន​អេក្រង់​កោង​ទៀតផង!

រូប​គំរូ Mi Mix 2 នេះ​យ៉ាង​ម៉េច​ដែរ? ​មាន​អេក្រង់​កោង​ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ជាពិសេស អ្នកគាំទ្រ ផលិតផល Xiaomi ច្បាស់ជាដឹង ហើយ ក្រុមហ៊ុន មួយនេះបានចេញ នូវស្មាតហ្វូន អេក្រង់ដែល ស្ទើរតែគ្មាន គែមសោះ ធ្វើអោយភ្ញាក់ផ្អើល ពេញពិភពលោក តែម្ដង។ គឺ Xiaomi Mi Mix ដែលជា ស្មាតហ្វូនដំបូង គេបង្អស់ ចេញមក គឺអេក្រង់ ធំ​ សឹងគ្មានគែម តែ ការចេញ លើកដំបូង គេបែបនេះ គឺ Mi Mix នេះមិន ទាន់ល្អ ប៉ុន្មាននោះទេ ដោយ អេក្រង់ជាកញ្ចក់ LCD ប៉ុណ្ណោះ និងម៉ាស៊ីន ក៏មិនទាន់ខ្លាំង ប៉ុន្មាននោះទេ អាចថាបាន នេះគ្រាន់ជាការ សាកល្បង។ ដូច្នេះអ្នកគាំទ្រ ជាច្រើនរបស់ Xiaomi ក៏បានគិត និងរង់ចាំ ស៊េរីក្រោយរបស់ Mi Mix ផងដែរ។

cover Final 1000x150 copy

ហើយថ្មីៗនេះក៏បានលេចធ្លាយ ចេញរូបគំរូ  Mi Mix 2 ផងដែរ។ ដោយ យោងតាម​ប្រភព ចិនលេចធ្លាយ នោះ វាកាន់តែផ្លាស់ប្ដូរ រូបរាងជាងមុន ទៅហើយ ដោយអេក្រង់វា កាន់តែធំ និងគ្មានគែម ទាល់តែសោះ។ អ្វីដែល ពិសេសនោះ វាមិនត្រឹមតែ មានអេក្រង់គ្មានគែម នោះទេ វាថែមទាំង កោងទៀតផង ដោយអេក្រង់ នោះ ទំហំ 6.4 អ៊ីញ។ តាមប្រភពលេចធ្លាយ ក៏បានបន្ថែម ទៀតដែរថា Mi Mix 2 គឺគ្មាន ប៊ូតុងនៅខាងមុខ នោះទេ ដូច្នេះហើយ គឺកន្លែងស្កេន ក្រយ៉ៅងដៃ នោះ គឺអាចនឹងមាន នៅលើអេក្រង់ តែម្ដង។

1 2

ទោះជាយ៉ាងណា ក៏ដោយ នេះជាពត៌មាន លេចធ្លាយ សិនប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ក្នុង​រូប គំរូនេះផងដែរ ក៏មានមនុស្ស ជាច្រើនក៏ គិតថា ក្រុមហ៊ុន ចិនមួយនេះ អាចធ្វើបាន។ ដោយគ្រាន់តែ យើងក្រលេក មើល Mi Mix ស៊េរីមុន នៅតែខ្លួន អាចចេញអេក្រង់ សឹងគ្មានគែម បានមុនគេ។ ដូច្នេះ បើចង់ដឹងថា យ៉ាងណានោះ គឺទាល់តែ ចាំមើល នៅ ពេល Xiaomi ប្រកាស ចេញទាំង អស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:28 AM, 14 March
  • ប្រភព: Tweak Town
  • Tag: ទូរស័ព្ទ