ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad ស៊េរី​ថ្មី អាច​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយនេះ

iPad ស៊េរី​ថ្មី អាច​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលមួយឆ្នាំគត់ហើយ ចាប់តាំងពី ក្រុមហ៊ុន Apple បានធ្វើការ ដាក់បង្ហាញ iPad Pro ម៉ូឌែល 9.7 អ៊ីង ដែលវាហាក់ បីដូចជា មិនសូវទទួល បានការ គាំទ្រខ្ពស់ប៉ុន្មាន នោះទេ ទោះបីជាវា មានកម្លាំងម៉ាស៊ីន ខ្លាំងក្លា និងមានរន្ធ បំពងសម្លេង ដល់ទៅបួន គ្រាប់ក្តី។ យ៉ាងណាមិញ Apple ប្រហែលជា ត្រៀមខ្លួនរួចហើយ ក្នុងការ ដាក់បង្ហាញ iPad ស៊េរីថ្មីទៀត តែការ ដាក់បង្ហាញនេះ នឹងធ្វើឡើងស្ងាត់ៗ ប៉ុណ្ណោះ មិនមានរៀប ចំព្រឹត្តិការណ៍ គគ្រឹកគគ្រេង ដូចឆ្នាំ មុនៗឡើយ។

ipad-mini-ipad-air-ipad-pro-stack-snow-hero Final 1000x150 copy

ដោយយោងទៅតាមសេចក្តីរាយការណ៍ ចេញពីប្រភពដ៏គួរ អោយទុកចិត្តមួយ​ បានបង្ហើបអោយ ដឹងថា Apple ត្រៀមនឹងដាក់លក់ ថេប្លេតថ្មីរបស់ខ្លួន ប្រហែលជាបួន ម៉ូឌែលថ្មីៗឯណោះ នៅចន្លោះថ្ងៃទី 20 ទៅ 24 ខាងមុខនេះ។ iPad ទាំងនោះនឹង មានអេក្រង់  ទំហំ ​9.7 អ៊ីង, 12.3 អ៊ីង និងទំហំថ្មីពីរទៀត នោះគឺ 10 អ៊ីង និង 10.5 អ៊ីង ដែលវានឹង ក្លាយទៅជា អាវុធដ៏សំខាន់ជាងគេ របស់ក្រុមហ៊ុន Apple។ ដោយឡែកសម្រាប់ ម៉ូឌែល 9.7 អ៊ីង វាជាម៉ូឌែល រាងធូរថ្លៃ ជាងគេ ព្រោះតាមសេចក្តី រាយការណ៍ វាមានរូបរាងស្រដៀង iPad Air 2 គ្រាន់តែ តម្លើងកម្លាំងម៉ាស៊ីន អោយខ្លាំង ជាងមុន។

iPad បានអស់ប្រជាប្រិយភាពអស់រយៈពេល បីឆ្នាំជាប់គ្នាមកហើយ នេះទោះបី ជាក្រុមហ៊ុន​ បានខិតខំធ្វើការ​ កែច្នៃ បំពាក់ Hardware ថ្មីៗនៅលើ ថេប្លេតរបស់ ខ្លួនក្តី។ មូលហេតុនេះ មកពី iPad វាមិនមានមុខងារ អ្វីច្រើន ខុសពី iPhone ហើយឧបករណ៍ iPad ចាស់ៗ ក៏ អាចប្រើប្រាស់ បានយូរមិនងាយ សាំផងដែរ។

cover

រង់ចាំអ៊ុតមើលទាំងអស់គ្នាណា ថាតើក្រុមហ៊ុន Apple ពិតជានឹង ដាក់បង្ហាញ iPad ស៊េរីថ្មី ដូចពត៌មាន ដែល បានបែកធ្លាយ មែនរឺយ៉ាងណា ហើយថា តើនៅក្នុង ព្រឹត្តិការណ៍នោះ នឹងមាន ឧបករណ៍ អ្វីថ្មីឬទេ។ បើតាមការប៉ាន់ស្មាន របស់យើងនោះ នៅក្នុង ព្រឹត្តិការណ៍នោះ Apple ក៏អាចនឹង ដាក់បង្ហាញ កុំព្យូទ័រ New MacBook ស៊េរី 2017 ផងដែរ ហើយថា មិនត្រូវអាច មាន iPhone 7 ពណ៌ក្រហម នេះដោយយោង ទៅតាមពត៌មាន បែកធ្លាយកាលពី ប៉ុន្មានខែមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:27 AM, 14 March
  • ប្រភព: Redmond Pie
  • Tag: ថេបប្លេត