ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Kong: Skull Island ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលពោរពេញ ដោយអាថ៌កំបាំង និងគ្រោះថ្នាក់ នៅលើកោះមួយ ដែលមានស្តេច ស្វាគីងកុង រស់នោះ ដោយសារតែមាន ក្រុមអ្នករុករក ស្រាវជ្រាវទៅ ដល់ទីនោះ ទើបធ្វើឲ្យស្តេច គីងកុងនោះ ខឹងយ៉ាងខ្លាំង។

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Wolverine វគ្គ 3 ដែលមានចំណង ជើងថា Logan ហើយសាច់រឿង ចង់រៀបរាប់ពី អំឡុងឆ្នាំ 2029 ដែលចំនួនពពួក មនុស្សអច្ឆរិយៈមាន ការថយចុះ ទើបធ្វើឲ្យរាជ រដ្ឋាភិបាល ស្វែងរកពពួក មនុស្សអច្ឆរិយៈ ទាំងនេះ យកមកធ្វើ ជាឃាតករ ទើបពួកគេប្រទះ ឃើញក្មេង ​ស្រីម្នាក់ ឈ្មោះ Laura ហៅ X-23 ដែលជាមនុស្ស អច្ឆរិយៈដែរ ក៏ព្យាយាមចាប់ យកទៅ ប៉ុន្តែត្រូវ Wolverine បានដឹង នឹងការពារ ក្មេងស្រី ម្នាក់នេះ ដល់ទីបញ្ចប់ តែសាច់រឿងប្រែ ជាកំសត់ខ្លាំង សម្រាប់វគ្គចុង ក្រោយនេះ។ នេះជា សាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Get Out ជាប្រភេទ រឿងរន្ធត់ បែបកំប្លែង ដែលឆ្លុះបញ្ចាំងពី បុរសជាសង្សារ ទៅរស់នៅជាមួយ គ្រួសារខាងស្រ្តី ជាសង្សារ នាចុងសប្តាហ៍ ដោយអំឡុង ពេលនោះ បុរសម្នាក់នោះ ធ្វើរឿងអ្វីប្លែកៗ ខុសពីធម្មតា។

ខាងក្រោមជាតារាង Box Office ដែលយើងបាន ជ្រើសរើសខ្សែភាពយន្ត ចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Kong: Skull Island

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 61 លានដុល្លារ និងសរុប 61 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Logan

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 37 លានដុល្លារ និងសរុប 152 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Get Out

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 21 លានដុល្លារ និងសរុប 111 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. The Shack

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 32 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The LEGO Batman Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 159 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Before I Fall

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 12 បានប្រាក់ចំនូល 2,7 លានដុល្លារ និងសរុប 162 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. John Wick: Chapter Two

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 87 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 14 បានប្រាក់ចំនូល 1,7 លានដុល្លារ និងសរុប 148 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Fifty Shades Darker

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 1,6 លានដុល្លារ និងសរុប 112 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ Kong: Skull Island ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិត ផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:21 AM, 14 March
  • ប្រភព: IMDB
  • Tag: ភាពយន្ត