ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន LG ស៊េរី​ឆ្នាំ 2017 នេះ ក្លាយ​ជា​ស្មាតហ្វូន​ដំនើរ​ការ Android 7.0 Nougat ដែល​មាន​តម្លៃ​ថោក​ជាងគេ!

ស្មាតហ្វូន LG ស៊េរី​ឆ្នាំ 2017 នេះ ក្លាយ​ជា​ស្មាតហ្វូន​ដំនើរ​ការ Android 7.0 Nougat ដែល​មាន​តម្លៃ​ថោក​ជាងគេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាស្មាតហ្វូន LG K8 ស៊េរីឆ្នាំ 2017 ដែលមាន តម្លៃធូរថ្លៃ ហើយជាពិសេស ជាប់ងារជាស្មាតហ្វូន ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដែលថោកជាងគេ ក្នុងចំណោមស្មាតហ្វូន ដែលប្រើប្រព័ន្ធ ដំនើរការនេះ នាពេលបច្ចុប្បន្ន។ ស្មាតហ្វូននេះ ដាក់លក់នៅលើ ទីផ្សារ សហរដ្ឋអាមេរិក ជាមួយតម្លៃត្រឹម 49.99 ដុល្លារប៉ុណ្ណោះ ហើយក៏ជា តម្លៃលក់ថេរ ណាមួយដោយសារ តែមានការបញ្ចុះ តម្លៃពិសេស សម្រាប់អតិថិជន នៅសហរដ្ឋអាមេរិក ទិញយក ទៅប្រើប្រាស់ និងការដាក់លក់ គ្មានពេលកំណត់ រហូតអស់ ពីស្តុក។

cover Final 1000x150 copy

LG K8 2017 នេះ មានអេក្រង់ទំហំ 5 មេហ្គាភិចសែល, កម្រិតបង្ហាញរូបភាព 720 x 1080 ភិចសែល, ដំនើរការ Android 7.0 Nougat, ប្រើប្រាស់បន្ទះឈីប Snapdragon 425, រ៉េមទំហំ 1.5GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB ហើយអាចបន្ថែម មេម៉ូរីក្រៅបាន, ថាមពលថ្ម 2500mAh, កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ថតវីដេអូបាន ដល់កម្រិត 1080 ភិចសែល នៅក្បែរនោះ ក៏មាន Flash ជំនួយពន្លឺមួយ គ្រាប់ដែរ។

US-Cellulars-LG-K8-2017 US-Cellulars-LG-K8-2017 (2)

US Cellular ដាក់លក់ស្មាតហ្វូននេះ​ មានតែជម្រើសពណ៌ខៀវ តែមួយគត់ ហើយនេះក៏ជាតម្លៃ ថោកបំផុត សម្រាប់អ្នក រស់នៅទីនោះ ទិញយកទៅ ប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:46 AM, 14 March
  • ប្រភព: US Cellular
  • Tag: ទូរស័ព្ទ