ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Mi6 អាច​នឹង​មាន​កា​មេរ៉ា​កប់ ជាមួយ Sensor ស៊េរីថ្មីរបស់Sony

Xiaomi Mi6 អាច​នឹង​មាន​កា​មេរ៉ា​កប់ ជាមួយ Sensor ស៊េរីថ្មីរបស់Sony

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាប​ហើយ​​នូវ​ក្រុមហ៊ុន Xaomi មួយ ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា ចិន ល្បីល្បាញ រីក​ដុះ​ដាល​ខាងផលិតបច្ចេកវិទ្យា អ្វីក៏មាន​នោះគឺច្រើនមែនទែន។ ជាពិសេសក្រុមហ៊ុន មួយនេះក៏កំពុង មាន​ភាព​ល្បីល្បាញខាងផ្នែកទីផ្សារ ស្មាតហ្វូនកំពូលៗ​ទៀតផង ដែលឆ្នាំមុននេះក្រុមហ៊ុន Xaomi ចេញ​នូវ​កំពូល​ស្មាតហ្វូន​របស់ ខ្លួនគឺ Mi5 រួចមកហើយ ដែលកម្លាំងម៉ាស៊ីនខ្លាំងគួរសម និង​កាមេរ៉ាក៏បានប្រើប្រាស់ Sensor IMX របស់ Sony ទៀតផង គឺថតបានច្បាស់មែនទែន។

cover

Final 1000x150 copy

 ថ្មីៗនេះផងដែរ​តាមប្រភព​មួយចំនួន​នោះបានអោយដឹងថាក្រុមហ៊ុន Xaomi នៅ​តែ​​ប្រកាន់​ភ្ជាប់ក្នុងការ​ប្រើ​ប្រាស់ Sensor កាមេរ៉ា របស់ Sony ដដែល។ ប៉ុន្តែ Sensor​ កាមេរ៉ានោះអាចនឹងស៊េរីខ្ពស់ ជាងមុន​ទៀត​ផង របស់ Sony ទើបតែចេញ។ បើយោងតាមប្រភព លេចធ្លាយ នោះគឺ ក្រុមហ៊ុន Xaomi  អាចនឹង​ចេញ​កំពូល​ស្មាត​ហ្វូន​ស៊េរី ថ្មី​​ទៀត​ហើយ​​ក្នុង​ឆ្នាំនេះ ពោលគឺ Xaomi Mi6 ។ ដោយ Xaomi Mi6 អាចនឹងប្រើ​ប្រាស់បន្ទះឈីប Snapdragon ស៊េរីថ្មី 835 ទៀតផង។ សម្រាប់ កាមេរ៉ា​វិញ​អាចនឹង ប្រើប្រាស់ Sensor IMX386 របស់ Sony  ប៉ុន្តែ​ថ្មី​នេះក្រុមហ៊ុន Sony ទើបតែចេញ នូវ Sensor IMX កាមេរ៉ា ស៊េរីថ្មី​មួយ​ទៀត​នោះ​​​​ដូច្នេះ​​តាម​ប្រភព​ថ្មី​អោយ​បាន​ដឹងថា Xaomi Mi6 អាចនឹង ប្រើស៊េរីថ្មីជាង​គេ​តែ​ម្ដង។

pic 1

​Sensor IMX400 វាគឺជា Sensor កាមេរ៉ាស្មាតហ្វូន ថ្មីរបស់ Sony ដែល Sensor ត្រូវបានប្រើនៅលើ Xperia XZ Premium រួចមកហើយ ហើយឥឡូវនេះផងដែរ អាចនឹងមានប្រើនៅលើ Xaomi ទៀត​។ ពីតាំង ពីដើមមក កំពូលស្មាតហ្វូនរបស់ ​Xaomi មិនងាយរំលងជាមួយ Sensor IMX របស់ Sony ឡើយ។ ដូច្នេះ ហើយ ទើប​ប្រភពពត៌មានហ៊ានអះអាងនេះ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែ ជាពត៌មាន លេចធ្លាយ​ប៉ុណ្ណោះ ដោយ​ពុំមានការអះអាងថា Xaomi Mi6 អាចនឹងមានចេញនៅថ្ងៃណាមានសមត្ថភាព​យ៉ាង​ម៉េច​នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:11 PM, 13 March
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ